ពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់" ដែលពិធីដ៏មានសារសំខាន់នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០២១ 6158

ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីក ចម្រើន ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា "ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ" ហៅកាត់ថា ASPIRE។ ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មសរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារដើម្បីធ្វើឲ្យបណ្តុំទាំងនោះប្រកបអាជីវកម្មរបស់ខ្លួនពោរពេញទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម។ ដោយសារការខិតខំប្រឹង ប្រែង យកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវពីថ្នាក់ដឹកនាំ មន្រ្តីកម្មវិធី និងអ្នកពាក់ព័ន្ធ   សំខាន់ៗ ជាលទ្ធផល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ASPIRE បានរៀបចំពិធីចុះ ហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់" ដែលពិធីដ៏មានសារសំខាន់នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងដោយមានការចូល រួមពីសំណាក់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធ ប្រធាន/អនុប្រធានមន្ទីរ តំណាងមូលនិធិអន្តរជាតិសម្រាប់ការ អភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) ដៃគូអភិវឌ្ឍន៍ បណ្តុំអាជីវកម្ម លេខាធិការដ្ឋាន ASPIRE and S-RET លោក លោកស្រីតំណាងក្រុមហ៊ុន និងតំណាងបណ្តុំអាជីវកម្មយ៉ាងច្រើនកុះករ។ 

នាឱកាសនៃការជួបជុំរវាងម្ចាស់ជំនួយ អ្នកអនុវត្តកម្មវិធី អ្នកផលិត បណ្តុំអាជីវកម្ម និងអ្នកបញ្ជាទិញ ស្របតាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម" ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ឈានដល់ការសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍សង្ខេបរបស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ជានាយកកម្មវិធី អំពីវឌ្ឍនភាពរបស់កម្មវិធី ASPIRE និងដំណើរការនៃការរៀបចំ និងគោលបំណងរបស់កម្មវិធីនាព្រឹកនេះ ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមិទ្ធផលយ៉ាងធំធេងដែល ASPIRE សម្រេចបាន ជាពិសេសបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:សហការអនុវត្តកម្មវិធី ចូលរួមផលិតស្បៀង ផ្គត់ផ្គង់ឲ្យទីផ្សារ និងប្រើប្រាស់បន្លែ ដំណាំ មាន់សាច់ ប្រកបដោយសុវត្ថិភាព ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់ បន្ថយការនាំចូល។ លោកបានបន្តថា ក្រសួងតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តឲ្យកសិករខិតខំផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល ឆ្លើយតបទៅ នឹងតម្រូវការទីផ្សារដែលមាននិន្នាការកើនឡើងនៃការបរិភោគបន្លែ ដំណាំ ត្រី និងសាច់ក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាក់ស្តែង តាមរបាយការណ៍របស់ ASPIRE បង្ហាញថាបច្ចុប្បន្ន មានបណ្តុំអាជីវកម្មចម្រុះចំនួន ១ ៩២០បណ្តុំ និងមានសមាជិកចំនួន ៦១ ៧៣៥ គ្រួសារ នៅទូទាំង ២៤រាជ ធានី-ខេត្ត និងមានសហគមន៍ផលិតបន្លែចំនួន ២៥៩សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព (របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម)។ ជាមួយគ្នានេះ ក៏មានកសិករពាណិជ្ជករបន្លែ ដំឡូងមី ស្រូវ ស្វាយ ឱឡឹក មាន់ស្រែ និងត្រី ហើយក្រុមហ៊ុនឯកជនមួយចំនួនក៏បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មជាលក្ខណបច្ចេកទេស។ ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកម្មវិធី ប្រធាន/អនុប្រធានមន្រ្តីនៃខេត្តគោលដៅទាំង ២៤ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកដោយបានឧបត្ថម្ភថវិកា ជំរុញ លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មបន្លែ ដំណាំ ត្រី សាច់ក្នុងស្រុកដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ ចំណូល បង្កើតការងារ និងឆក់យកកាលានុវត្តភាពដើម្បីពង្រីកសក្តានុពលផលិតកម្មកសិកម្មឈានទៅកាត់បន្ថយការនាំចូល ក្នុងខណ:ដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ហើយស្តែងចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគី សមិទ្ធផលដែលយើងកំពុងប្រារព្វនាព្រឹកនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់ក្រសួង ហើយ លោកក៏សូមបែងចែកសមិទ្ធផលនេះ ជូនទៅគ្រប់ភាគីពាក់ព័ន្ធផងដែរ។ 

ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សារណៈនៃការយោគយល់គ្នា និងចុះកិច្ចសន្យានាពេលនេះ យកទៅសហការអនុវត្តឲ្យបានល្អត្រឹមត្រូវ ស្នោះត្រង់ ឈរលើស្មារតីសាមគ្គីភាព ស្វែងរកប្រយោជន៍រួម ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនពាក់ព័ន្ធការអនុវត្តខ្លឹមសារ MOU និងកិច្ចសន្យា ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ទាន់សម័យ ការរៀបចំចងក្រងបណ្តុំផលិត ការរៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល ការពង្រីកទីផ្សារ ការពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code ការអនុវត្តកសិកម្មល្អ និងការ

ជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគកសិផលសុវត្ថិភាព។ល។ 

សូមជម្រាបជូនថា ក្នុងកម្មវិធីនេះមានតំណាងក្រុមហ៊ុនចំនួន ១០ និងសហគមន៍កសិកម្មចំនួន ២ នឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយកសិករ តំណាងបណ្តុំអាជីវកម្មចំនួន ១៦ និងចុះ MoU ចំនួន ២ សម្រាប់ការទិញ លក់កសិផលសរុបជិត ៣ ៤០០ តោន ដែលមានតម្លៃសរុបប្រមាណ ១,៤ លានដុល្លារ មានជាអាទិ៍៖ 

I- កិច្ចសន្យាចំនួន ១៦ (បន្លែ ១២ មាន់សាច់ ០២ ស្វាយ ០១ និងឱឡឹក ០១)  រួមមាន៖

១. ក្រុមហ៊ុនអាគ្រីអន និងបណ្តុំអាជីវកម្មបន្លែទួលត្រពាំងស្រស់បំព្រង បន្លែ ៧២០តោន ថ្លៃ ៣៦០ ០០០ដុល្លារ។ 

២. ក្រុមហ៊ុន Green Fresh Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្វាយប្រទាល បន្លែ ១៨,៧តោន ថ្លៃ១៦ ៣០០ដុល្លារ។

៣. ក្រុមហ៊ុន Bio Market និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពស្វាយប្រទាល បន្លែ ៣,៨តោន ថ្លៃ ៣ ១៥០ដុល្លារ។

៤. ក្រុមហ៊ុន Natural Garden និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពពោធិ៍តាប៉ាង បន្លែ ១៩តោន ថ្លៃ ១៦ ៧០០ដុល្លារ។ 

៥. ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មបន្លែចំប៉ាព្រៃផ្តៅ បន្លែ ៦៤,៣តោន ថ្លៃ ៦២ ៥០០ដុល្លារ។

៦. ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រចាប់មានជ័យ បន្លែ ១៨,៦ តោន ថ្លៃ ១៨ ៦០០ដុល្លារ។

៧. ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព សាមគ្គី ភូមិថ្មីវាលវង់ បន្លែ ១២,៦ តោន ថ្លៃ ១២ ៦០០ដុល្លារ។

៨. ក្រុមហ៊ុនកសិ-សុវត្ថិភាព និងបណ្តុំអាជីវកម្មបន្លែបៃតងពង្រកងវ៉ា បន្លែ ៦តោន ថ្លៃ ៣ ០០០ដុល្លារ។

៩. ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែបៃតង គោកស្រុក បន្លែ ២៩តោន ថ្លៃ ៧ ២៥០ដុល្លារ។

១០. ក្រុមហ៊ុនមាសបៃតង និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ក្រុងសែនមនោរម្យ បន្លែ ១៦៤ តោន ថ្លៃ ២០៥ ២៥០ដុល្លារ។

១១. សហគមន៍កសិកម្ម អមលាំង និងបណ្តុំអាជីវកម្មបន្លែ ភូមិដូនទិព្វ បន្លែ ៣៦៥ តោន ថ្លៃ ២៧៣ ៨៦០ដុល្លារ។

១២. សហគមន៍បន្លែចម្រុះជាយក្រុងកំពង់ស្ពឺ និងបណ្តុំអាជីវកម្មបន្លែ ភូមិទំពូង បន្លែ ៥០,២ តោន ថ្លៃ ៣៧ ៦៨០ដុល្លារ។

១៣. ក្រុមហ៊ុន Green Fresh Market ជាមួយបណ្តុំអាជីវកម្មមាន់ស្រែល្ងៀងមានជ័យ មាន់សាច់ ១តោន ថ្លៃ ៦ ៥០០ដុល្លារ។

១៤. ក្រុមហ៊ុន Green Garden និងបណ្តុំអាជីវកម្មមាន់ មរតករុងរឿង មាន់សាច់ទម្ងន់ ១៨,៩ តោន ថ្លៃ១៣៥ ០០០ដុល្លារ។

១៥. ក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ និងបណ្តុំអាជីវកម្មបន្លែសុវត្ថិភាព អូរស្វាយ ផ្លែឪឡឹកសាច់លឿង ១៨០តោន ថ្លៃ ៨១ ០០០ដុល្លារ។

១៦. ក្រុមហ៊ុនអង្គរ Green និងបណ្តុំអាជីវកម្មស្វាយកែវរមៀតសាមគ្គីតំបែរ ស្វាយ ៩៧តោន  ថ្លៃ ៣០ ៣០០ដុល្លារ។

II- MoU

១. ក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមីសូភាស ដំឡូងមី ១ ០៧៥តោន ថ្លៃ  ៩៤ ០០០ដុល្លារ។

២. ក្រុមហ៊ុន Green Feed និងបណ្តុំអាជីវកម្មដំឡូងមី ល្វាលើ ដំឡូងមី ៥៥០តោន ថ្លៃ       ៤៨ ០០០ដុល្លារ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 150

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 163

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 169

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 351

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 369

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 378

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 428

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 565

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 708

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 704

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 709

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 742

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...