ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារជាច្រើនដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានខិតខំប្រឹងប្រែងរួមគ្នាសម្រេចបានក្នុងឆ្នាំ២០២៤។ ជាក់ស្តែងវិស័យកសិកម្ម មិនត្រឹមតែបន្តធានាបានទាំងស្រុងនូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិនានា សម្រេចបានផលិតផលកសិកម្មកាន់តែច្រើនជាងមុនសម្រាប់ការនាំចេញ ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕