ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3413

នៅព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៦  នៅសាលប្រជុំសណ្ឋាគារ អាំងទែរកុងទីណង់តាល់ រាជធានីភ្នំពេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការ និងសម្របសម្រួលពីអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រាជធានី ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូប។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោកប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាលរួមមក លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំកម្ពុជាបានថ្លែងអបអរចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានរៀបចំច្បាប់នេះឡើងដែលបានទទួលបានការអនុម័តដោយរដ្ឋសភាជាតិ ព្រឹទ្ធសភា និងត្រូវបានឡាយព្រះហស្ថលេខា ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃច្បាប់នេះដែលជាឧបករណ៍គតិយុត្តផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ក្នុងក្របខណ័្ឌនៃការអនុវត្តច្បាប់ទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក ។ លោក Alexandre Huynh ក្នុងនាមតំណាងអង្គការ FAO ក៏បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចដើម្បីបន្តគំនិត និងធនធានដែលមានសម្រាប់គាំទ្រដល់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំលិខិតគតិយុត្តមួយចំនួនទៀតសម្រប់ជួយសម្រួលដល់ការអនុវត្តច្បាប់នេះឲ្យកាន់តែមានប្រសិទ្ធភាព

ក្នុងឱកាសដ៏ថ្លៃថ្លានៃពិធីផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានគូសបញ្ជាក់ថាច្បាប់នេះគឺជាសមិទ្ធផលថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍ក្របខ័ណ្ឌកតិយុត្ត ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា។ ដំណើរការកសាងច្បាប់នេះបានប្រើរយៈពេលវែង ពោលគឺរាប់ពីឆ្នាំ២០០៩ មកម្ល៉េះ ហើយដែលត្រូវបានអនុម័តដោយរដ្ឋសភានៅចុងឆ្នាំ២០១៥ និងព្រឹទ្ធសភានៅខែមករា ឆ្នាំ២០១៦ ហើយត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះមរបនាត នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាឡាយព្រះហស្ថលេខាដាក់ឱប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

 ឯកឧត្តមរដ្ឋមន្ត្រីបានជំរាបថា ច្បាប់ស្តីពីសត្វ និងផលិតកម្មសត្វមាន២២ជំពូក និង ១២៤មាត្រា បានកំណត់នូវគោលបំណង និងគោលដៅសំខាន់ៗដូចតទៅ៖

ទី១. ធ្វើទំនើបកម្មសេវាការពារសុខភាពសាធារណៈ សុខភាពមនុស្ស សុខុមាលភាពសត្វ និងសម្រួលពាណិជ្ជកម្មសត្វ ផលិតផលសត្វប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។

ទី២. បម្រើឲ្យការនាំចេញ នាំចូល នាំឆ្លងកាត់ និងចរាចរក្នុងស្រុកនូវសត្វ និងផលិតផលសត្វ ចំណីសត្វ  និងបសុឱសថប្រព្រឹត្តទៅដោយសុវត្ថិភាព ស្របតាមបទដ្ឋានអន្តរជាតិ និងកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជា ជាសមាជិកអង្គការ WTO OIE និងសមាហរណកម្ម សង្គម សេដ្ឋកិច្ចអាស៊ាន។

ទី៣. លើកកម្ពស់ការចិញ្ចឹមសត្វ ឆ្លើយតបទៅនឹងតម្រូវការម្ហូបអាហារ ផលិតផលសត្វ ធានាគុណភាព សុវត្ថិភាព សម្រាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញសត្វ និងផលិតផលសត្វ។

ទី៤. ការពារធនធានសេនេទិច និងពូជសត្វរបស់ជាតិ ព្រមទាំងលើកទឹកចិត្តដល់ការបង្កាត់ពូជសត្វ តាមបែបវិទ្យាសាស្រ្តទំនើប ដើម្បីបង្កើនសក្តានុពលផលិតកម្ម និងការប្រគួតប្រជែង។

ទី៥. ពង្រឹងភាពជាដែគូរវាងផ្នែកសាធារណៈ ឯកជន អ្នកចិញ្ចឹមសត្វ និងបង្កើតបវិស្ថានវិនិយោគ ឧស្សាហកម្មចិញ្ចឹមសត្វ ការកែច្នែម្ហូបអាហារ និងផលិតផលសត្វ។

បន្ថែមពីលើនេះទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏សូមស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាពជំនាញ មន្ទីរកសិកម្មរាជធានី ខេត្តទាំងអស់មេត្តា យកចិត្តទុកដាក់ជួយជំរុញ និងលើកទឹកចិត្តដល់ ការវិនិយោគលើការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងកសិដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់សំដៅផ្គត់ផ្គង់សត្វ និងសាច់សត្វឱ្យបានគ្រប់គ្រាន់ ដើម្បីធានាស្ថិរភាពតម្លៃសាច់សត្វគ្រប់ប្រភេទនៅក្នុងទីផ្សារក្នុងស្រុក បម្រើឱ្យការនាំចេញផង និងកាត់បន្ថយការនាំចូល។ ក្នុងគោលដៅនេះ យើងត្រូវធ្វើកិច្ចការ  សំខាន់ៗមួយចំនួនដូចជា (១). ជំរុញលើកទឹកចិត្តក្នុងការផលិតវ៉ាក់សាំង ការផលិតចំណីសត្វដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក (២). បង្កើនសមត្ថភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងរាលដាលនៃសត្វ ជំងឺឆ្លងសត្វទៅមនុស្សនិងពីមនុស្សមកសត្វឱ្យមានប្រសិទ្ធភាពតាមគ្រប់ រូបភាព (៣). ពង្រឹងការត្រួតពិនិត្រអនាម័យសត្វ និងផលិតផលមានដើមកំណើតពីសត្វ ចំណីសត្វ និងបសុឱសថ (៤). ត្រូវចូលរួមរឹតបន្តឹងឱ្យបានកាន់តែសកម្មថែមទៀត ក្នុងការសហការទប់ស្កាត់ចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសខេត្តនៅជាប់ព្រំដែន ។

នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែកសៀវភៅច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វនិងសៀវភៅប្រវត្តិនៃការរៀបចំច្បាប់សុខភាពសត្វនិងផលិតកម្មសត្វជានិម្មិត្តរូបនៃការផ្សព្វផ្សាយជូនដល់ប្រធានមន្ទីរកសិកម្មខេត្តផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 209

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 225

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 212

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 267

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 259

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 281

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 279

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 342

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 347

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 428

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 440

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 597

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...