ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន ៥០សហគមន៍

ចេញ​ផ្សាយ​ ៣០ កញ្ញា ២០២០ 4977

នៅទីស្តីការក្រសួង នាព្រឹកអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្មចំនួន៥០ សហគមន៍។ ក្នុងពិធីនេះ ក៏មានវត្តមានឯកឧត្តម លោកជំទាវ លោកឧកញ៉ា តំណាងសហគមន៍កសិកម្ម សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករ អង្គការ CAVAC តំណាងស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
តាមរយៈរបាយការណ៍របស់លោកប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម ក៏ដូចជាចំណាប់អារម្មណ៍របស់លោកឧកញ៉ា ចាន់ សុខឃាង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក Gray Ellem ជាដៃគូអភិវឌ្ឍន៍ក្នុងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងមតិរបស់លោក ចាន់ សីហា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីលទ្ធផលដ៏ល្អប្រសើរ ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីរាជការពាក់ព័ន្ធទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ក្នុងការជំរុញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យានាពេលកន្លងមក ជាពិសេសការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ ក្រោមកិច្ចសហការជាមួយបណ្តាអង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនផ្សេងៗជាច្រើនទៀត។ ជាក់ស្តែង ការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ គឺជាជោគជ័យដ៏ធំមិនធ្លាប់មាន ដោយមានកិច្ចសន្យារហូតដល់ទៅចំនួន ៥២ កិច្ចសន្យា លើផលិតផលស្រូវសរីរាង្គក្នុងបរិមាណ ២៤ ៦៦២តោន និងដំឡូងមីសរីរាង្គក្នុងបរិមាណ ៣០ ២០៦តោន ដោយមានសហគមន៍កសិកម្មចំនួន ៥០សហគមន៍ ក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ (៤កិច្ចសន្យា ៤សហគមន៍) កំពង់ស្ពឺ (១កិច្ចសន្យា ១សហគមន៍) កំពត (១កិច្ចសន្យា ១សហគមន៍) កំពង់ឆ្នាំង (៦ កិច្ចសន្យា ៦សហគមន៍) មណ្ឌលគិរី (៦កិច្ចសន្យា ៦សហគមន៍) និងខេត្តព្រះវិហារ (៣២កិច្ចសន្យា ៣២សហគមន៍)។ ដោយឡែកក្រុមហ៊ុនចំនួន ៤ ដែលបានចុះកិច្ចសន្យារួមមាន ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។
មានមតិសំណេះសំណាលជាមួយអង្គពិធីនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធដោយមានការសម្របសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម ឈានមកសម្រេចបាននូវកិច្ចសន្យាមួយដែលអាចចាត់ទុកថាជាបន្ទាត់ ជាខ្សែ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ យុត្តិធម៌ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់ ៣ គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ និងធានាបាននូវសាមគ្គីភាព កិច្ចសហការ និងជំនឿទុកចិត្ត។ ពិតណាស់លទ្ធផលនាពេលនេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រសួងកំពុងតែបន្តជំរុញ និងលើកទឹកចិត្តឲ្យគ្រប់អនុវិស័យទាំងអស់អនុវត្តតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដើម្បីពង្រីកវិសាលភាពឲ្យបានកាន់តែទូលំទូលាយទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងកាល:ទេស:ដែលកម្ពុជាកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ- ១៩ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហារបស់កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ធ្វើយ៉ាងណាឲ្យពួកគាត់រក្សាបាននូវសកម្មភាពផលិត និងបន្តការផលិតឲ្យកាន់តែរីកចម្រើនបន្ថែមទៀតតាមរយ:ពង្រឹងបរិយាកាសវិនិយោគឲ្យបានល្អប្រសើរដើម្បីបង្កើតការងារ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើមកសិកម្មឲ្យអស់លទ្ធភាព។ ជាក់ស្តែង ការប្រើប្រាស់វត្ថុធាតុដើមកសិកម្មបាននឹងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវឥរិយាបទផលិត ពីការផលិតដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឲ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះប្រាកដជានឹងចូលរួមធ្វើឲ្យប្រសើរឡើងទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់បន្ថែមនូវអនុសាសន៍សំខាន់ៗជូនដល់ភាគីដែលជាអ្នកអនុវត្តកិច្ចសន្យានេះ ក្នុងន័យជារួម៖
១. ព្យាយាមអនុវត្តកិច្ចសន្យានេះឲ្យបានសុក្រឹត្យឈរលើស្មារតីទទួលខុសត្រូវទៅតាមភារកិច្ចរៀងៗខ្លួន បញ្ជាប និងពង្រឹងការអនុវត្តបច្ចេកទេសផលិតឲ្យបានសមស្រប ពង្រឹងការងារគ្រប់គ្រង និងដឹកនាំសហគមន៍ឲ្យបានត្រឹមត្រូវល្អទាំងការងាររដ្ឋបាល បច្ចេកទេស ហិរញ្ញវត្ថុ និងប្រជាធិបតេយ្យ។
២. នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ត្រូវបន្តតាមដាន ជួយជំរុញបន្ថែមលើការអនុវត្តកិច្ចសន្យាឲ្យកាន់តែមានប្រសិទ្ធភាព។
ត្រូវជំរុញរៀបចំ និងអនុវត្តស្តង់ដារផលិតផលិតផលកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាព ធ្វើការកែលម្អអភិវឌ្ឍន៍មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ និងមន្រ្តី។
៣. សូមស្នើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែមក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុនដែលកំពុងអនុវត្តកិច្ចសន្យា។
៤. ស្នើដៃគូអភិវឌ្ឍន៍ បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។
៥. ទាំងអ្នកផលិត និងអ្នកបញ្ជាទិញ គួររួមគ្នាសិក្សាពីតម្រូវការ ឬនិន្នាការទីផ្សារទាំងក្នុង និងក្រៅស្រុក មុនឈានទៅចុះកិច្ចសន្យាផលិត។ ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន សហគមន៍ គួរតែបង្កើនកិច្ចសហការលើការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្មឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
សូមអនុញ្ញាតជម្រាបជូនថា គិតមកទល់ចុងខែកញ្ញាឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្មបានកើនឡើងដល់ ៧០១ កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្មជាច្រើនមុខដូចជា ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ ជ្រូក។ល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 47

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 60

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 188

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 206

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 221

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 366

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 385

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 392

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 439

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 573

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 727

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 718

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...