ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប ចំនួនបីខេត្ត

ចេញ​ផ្សាយ​ ១៣ កក្កដា ២០២៥ 1460

នៅថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ២០២៥  ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកនាយអធិការរដ្ឋបាលខាងត្បូងទន្លេសាប នាយអធិការរងរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកនាយ នាយរងខណ្ឌរដ្ឋបាលជលផលពាក់ព័ន្ធខាងលើ សហការជាមួយកងកម្លាំងយោធភូមិភាគ៥ និងក្រុមអអន្តរាគមន៍បង្រ្កាបបទល្មើសជ្រោយស្តី  បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទូទៅនៃដែននេសាទក្នុងភូមិសាស្រ្តបឹងទន្លេសាប នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។

ក្នុងដំណើរនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃដាច់ដោយឡែកពីគ្នា ទៅតាមភូមិសាស្រ្តរួមមាន ភូមិសាស្រ្តខេត្តពោធិសាត់ ជាទូទៅបទល្មើសនេសាទត្រូវបានថមថយច្រើន ដូចជារបាំងសាច់អួនជាទូទៅប្រជានេសាទបានអនុវត្តបានល្អទៅតាមគោលការណ៍ដែលបានផ្សព្វផ្សាយដល់ពួកគាត់ក្នុងរដូវបិទនេសាទនេះ។ ចំពោះបទល្មើសទ្រង់ទ្រាយធំ ដូចជា អួនទឹកសាប (យាំងកាវ) ឈិបយន្ត ពុំមានការកើតឡើយទេ។

ដោយឡែក ភូមិសាស្រ្តខេត្តកំពង់ធំ នៅក្នុងឃុំផាត់សណ្តាយចំពោះរបាំងលបណរ៉ាវប្រជានេសាទ បានអនុវត្តក្រឡារបាំងត្រឹមត្រូវល្អគឺ០៣សង់ទីម៉ែត្រ តែលប/លូមួយចំនួននៅប្រើក្រឡាញឹកចន្លោះពី២-២,៥សង់ទីម៉ែត្រ រីឯរបាំងមានប្រវែងលើសពី១៥០ម៉ែត្របន្តិចបន្ទួច ហើយឯកឧត្តមបានក្រើនរំលឹកដល់ពួកគាត់ឱ្យធ្វើការផ្លាស់ប្តូរ និងកាត់តម្រឹមខ្លួនឯងឱ្យបានឆាប់រហ័យចៀសវាងមានការរុះរើនិងកាប់បំផ្លាញចោលពីអាជ្ញាធរមានសមត្ថកិច្ច។ រីឯភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ចាប់ពីប៉ែកខាងលើចាប់ពីឃុំឆ្នុកទ្រូរហូតដល់ក្រុងកំពង់ឆ្នាំង ពុំប្រទះឃើញការនេសាទដោយបើឧបករណ៍ខុសច្បាប់គួរឱ្យកត់សម្គាល់ឡើយ។

ចំណែកឯទិន្នផលត្រីវិញ ឯកឧត្តមបានសាកសួរផ្ទាល់ពីប្រជានេសាទ ពួកគាត់បានប្រាប់ថា ឆ្នាំនេះត្រីសំបូរ ជាងឆ្នាំមុន ជាទូទៅក្នុង១របាំង ពួកគាត់ចាប់បានត្រីចន្លោះពី៥០-៧០គីឡូក្រាមក្នុងមួយរបាំង ក្នុងមួយថ្ងៃ។ ឯការនេសាទដោយសៃយឺនកំពឹស ក៏នឹងអាចចាប់បានចន្លោះពី៥-៧គ្រាប់ក្នុងមួយគ្រឿង តែទំហំនៅតូចនៅឡើយ។ តាមការទទួលបានព័ត៌មានពីមន្រ្តីជំនាញ ឆ្នាំនេះទឹកបឹងទន្លេសាបបានហក់ឡើងលឿងជាងឆ្នាំមុន គឺកំពស់ទឹកខ្ពស់ជាងឆ្នាំមុន១ម៉ែត្រ បើព្រៀបធៀបទៅរយ:ពេលដូចគ្នា ហើយពេលនេះនៅចំណុចផាត់សណ្តាយមានទឹកហូរចូលទន្លេមេគង្គនិងស្ទឹងសែន។

បើតាមឯកឧត្តមអនុរដ្ឋលេខាធិការ តាមការអង្កេតជាទូទៅឃើញមានកូនត្រីរៀល ត្រីប្រា ពោ ឆ្ពិន ឆ្កោក ជាដើមទើបតែនឹងញាស់។ ឯកឧត្តមក៏បានដាក់គោលការណ៍បបញ្ជាក់បន្ថែមដល់មន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងចម្រុះឱ្យត្រៀមខ្លួនក្នុងការសហការជួយផ្សព្វផ្សាយ និងទប់ស្កាត់បទល្មើយឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសគឺការចាប់កូនត្រីធម្មជាតិពីបឹងដូចជាកូនត្រីឆ្តោ ត្រីរ៉ស់ ត្រីប្រា ត្រីពោ ក្នុងរដូវបិទនេសាទនេះ។

ជាទីបញ្ចប់ ឯកឧត្តម ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងចម្រុះដែលបានសហការយ៉ាងល្អជាមួយមន្រ្តីជំនាញ ដោយបានទប់ស្កាត់បទល្មើសជលផលយ៉ាងសកម្ម ប្រកបដោយជោគជ័យ និងសំណូមពរឱ្យមានការសហការឱ្យកាន់តែជិតស្និតបន្ថែមទៀតក្នុងការអនុវត្តភារកិច្ចដើម្បីជួយអភិរក្ស និងអភិវឌ្ឍធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 272

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 255

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 589

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 664

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 651

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 661

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 685

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 651

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 688

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 679

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦