ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ និងដេប៉ូធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ស្ថិតនៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ២២ មករា ២០២៥ 2701

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ខេត្តសៀមរាប   មន្ត្រីកសិកម្មឃុំ និងលោក ម៉ូវ ជា អភិបាល នៃគណៈអភិបាលស្រុកជីក្រែង អាជ្ញាធរភូមិ ឃុំ ប្រជាកសិករ និងអាជីវករម្ចាស់ដេប៉ូ សរុបចំនួន៦៧នាក់ បានចុះពិនិត្យមើលការប្រមូលផលស្រូវប្រាំងរបស់ប្រជាកសិករ និងដេប៉ូធ្វើអាជីវកម្មថ្នាំ និងជីកសិកម្ម ព្រមទាំងស្វែងយល់ដំណើរការរោងម៉ាស៊ីនកិនស្រូវ នៅស្រុកជីក្រែង ខេត្តសៀមរាប។

ដំណើរនៃការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាកសិករអំពីការជ្រើសប្រភេទពូជ    ស្រូវសម្រាប់ការដាំដុះ និងស្ថានភាពតម្លៃស្រូវលើទីផ្សារ ព្រមទាំងជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ប្រជាកសិករ។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន បានណែនាំឱ្យប្រជាកសិករប្រើពូជស្រូវកម្ពុជា សម្រាប់ដាំដុះដំណាំស្រូវ ដែលជាពូជស្រូវមានស្ថិរភាពតម្លៃទៅតាមទីផ្សារ និងបម្រើឱ្យការនាំចេញផងដែរ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានអត្ថប្រយោជន៍ ហើយមិនព្រួយបារម្ភទុនវិនិយោគ ជាពិសេសតម្លៃលក់ផលិតផលកសិកម្ម។

កម្មវិធីបន្ទាប់នាថ្ងៃដដែលនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យស្វែងយល់ពីការលក់ធាតុចូលកសិកម្ម  នៅតាមដេប៉ូលក់ជី និងថ្នាំកសិកម្មមួយចំនួនស្ថិតនៅទីរួមស្រុកជីក្រែងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំឱ្យម្ចាស់ដេប៉ូ ត្រូវធ្វើអាជីវកម្មលក់ជី និងថ្នាំកសិកម្ម ដែលបានចុះកិច្ចបញ្ជីការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ និងណែនាំអំពីរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដល់កសិករអ្នកប្រើប្រាស់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្រ្តីកសិកម្មឃុំ ត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម និងដោះស្រាយរាល់បញ្ហារបស់ប្រជាកសិករ ដែលបានជួបប្រទះ ព្រមទាំងស្នើឱ្យម្ចាស់រោងកិនស្រូវជួយគាំទ្រ និងទទួលទិញផលិតផលស្រូវពីកសិករក្នុងតម្លៃសមរម្យថែមទៀតផង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 281

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 302

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 287

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 302

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 305

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 285

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 413

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 377

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 380

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 394

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 402

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...