ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានមាន រយៈពេល០៣ថ្ងៃ

ចេញ​ផ្សាយ​ ២១ មីនា ២០១៨ 4309

នៅទីស្តីការក្រសួងនាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច ដែលរៀបចំឡើងដោយអគ្គាធិការដ្ឋានមាន រយៈពេល០៣ថ្ងៃ ដោយបានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា លោក លោកស្រី និងមន្រ្តីរាជការប្រមាណ១៥០នាក់។ ប្រធានបទសំខាន់ៗនៃវគ្គនេះគឺការចុះធ្វើអធិការកិច្ច ការពិនិត្យនិងវាយតម្លៃលើការអនុវត្តលិខិតបទដ្ឋានគតិយុត្ត នយោបាយកំណែរទម្រងមន្រ្តីរាជការស៊ីវិល ពិសេសវត្តមានមន្រ្តីរាជការ ការពិនិត្យតាមដាននិងវាយតម្លៃលើភាព អសកម្មរបស់អង្គភាននីមួយៗការពិនិត្យនិងតាមដានការប្រើប្រាស់ថវិការដ្ឋ។ ប្រធានបទទាំងអស់នេះគឺបានស្តែងចេញឲ្យឃើញពីឆន្ទៈក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលគឺ អភិបាលកិច្ចល្អ ដែលក្នុងនោះក៏មានការបន្តអនុវត្តការកែទម្រង់ស៊ីជម្រៅក្នុងវិស័យសំខាន់ៗរួមមាន៖

(១) ការប្រយុទ្ធប្រឆាំងអំពើពុករលួយ

(២) ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌

(៣) ការកែទម្រង់រដ្ឋបាលសាធារណៈ និង

(៤) ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ។ ទិសដៅសំខាន់បំផុតនៃការកែទម្រង់ទាំងនេះ ជាមួយនឹងការកែទម្រង់វិស័យដទៃទៀត ដូចជាការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ដីធ្លី ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់វិស័យព្រៃឈើនិងជលផល។ ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះនៃការបន្តលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ និងការពង្រឹងគុណភាពនៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ដើម្បីបង្កើនជំនឿទុកចិត្តនិងឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃបំណងប្រាថ្នារបស់ប្រជាជនព្រមទាំងសហគមន៍ធុរកិច្ច។

វគ្គនេះគឺបានរួមចំណែកកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណធម៌ គឺជាគន្លឹះសម្រាប់ទ្រទ្រង់សេដ្ឋកិច្ច-សង្គម និងភាពប្រកួតប្រជែងរបស់ប្រទេសជាតិនាពេលចំពោះមុខ និងសម្រាប់ពេលអនាគតកាល ពិសេសក្នុងពេលដែលកម្ពុជាឈានចូលទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។ មានមតិសំណេះសំណាស់ និងផ្តល់អនុសាសន៍បន្ថែមដល់សិក្ខាកាមក៏ដូចជាឯកឧត្តម អស់លោកជាថ្នាក់ ដឹកនាំឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររាជរដ្ឋាភិបាល មានឆន្ទៈនិងបានប្តេជ្ញាចិត្តខ្ពស់លើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះវិស័យកសិកម្មជាវិស័យអាទិភាពគ្រប់កាលៈទេសៈ និងជាមូលដ្ឋាននៃការធានានិងពន្លឿនកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពតាមរយៈការបង្កើនផលិតកម្មតាមបែបប្រពលវប្បកម្មស៊ីជម្រៅ ដោយពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប ការស្រាវជ្រាវ និងអភិវឌ្ឍយន្តូបនីយកម្ម ប្រកបដោយភាពវៃឆ្លាត ឆ្លើយតបទៅនឹងការប្រែប្រួលធាតុអាកាស ការប្រកួតប្រជែងទីផ្សារក្នុងតំបន់ ការធានាបរិមាណនិងគុណភាព ការធានានូវចីរភាពបរិស្ថាន និងធនធានធម្មជាតិ។ ជាការពិតទោះបីជាមានការផ្លាស់ប្តូរជាវិជ្ជមានគួរឱ្យកត់សម្គាល់ក្តី ក៏វិស័យនេះនៅបន្តជួបបញ្ហាប្រឈមមួយចំនួនទៀត ដូចជាតក្តាធនធានមនុស្សដែលចាំបាច់តម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។ ហេតុផលនេះក្រសួងបានអនុញ្ញាតឱ្យអគ្គាធិការដ្ឋានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង សំដៅសម្រេចឱ្យបាននូវការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងបំណងចូលរួមចំណែកពង្រឹងអភិបាលកិច្ចល្អ ដែលជាចំណុចគន្លឹះក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្មនានា និងគោរពនីតិរដ្ឋ។ ជាការពិតវគ្គនេះ ពិតជាបានផ្តល់ឱកាសដល់មន្រ្តីជំនាញ ស្វែងយល់ដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងអាចវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីកែទម្រង់ប្រព័ន្ធត្រួតពិនិត្យ សម្រាប់ជាធាតុចូលក្នុងការពង្រឹងការអនុវត្ត និងកែលម្អនីតិវិធីអធិការកិច្ចឱ្យបានល្អប្រសើរស្របតាមស្តង់ដារអន្តរជាតិ និងដោយឡែកសម្រាប់វិស័យកសិកម្មទាំងមូល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមក្រើនរំឭកបន្ថែមនិងផ្តល់នូវមតិណែនាំមួយចំនួនទៀតជូនដល់មន្រ្តីជំនាញដែលទើបតែបញ្ចប់វគ្គសិក្សានាពេលនេះ រួមទាំងមន្រ្តីដែលបំពេញការងារអធិការកិច្ចនៅតាមបណ្តាអង្គភាពជំនាញផ្សេងៗទៀតដើម្បីជាមូលដ្ឋានពិចារណានិងយកទៅអនុវត្តបន្តដូចតទៅ៖ ទី១.អគ្គាធិការដ្ឋានត្រូវពិនិត្យរាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការពីក្របខ័ណ្ឌវិស័យកសិកម្ម និងរួមទាំងពិនិត្យបញ្ហាបាតុភាពអសកម្មរបស់អង្គភាពក្រោមឱវាទក្រសួងឱ្យបានជាប្រចាំ ដើម្បីស្នើសុំចាត់វិធានការសមស្រប និងទាន់ពេលវេលា។ ទី២.សម្រាប់ការវិភាគទិន្នន័យ គួរតែពិចារណាលើចំណុចគន្លឹះមួយចំនួនដូចតទៅ៖

(១). លក្ខណៈវិនិច្ឆ័យ វិធានការច្បាប់ បទប្បញ្ញត្តិដែលតម្រូវឱ្យអនុវត្តតាម

(២). ស្ថានភាពនៃមូលបញ្ហាដែលបានកំណត់រកឃើញ និងអ្វីដែលត្រូវកែតម្រូវ

(៣). ផលប៉ះពាល់អវិជ្ជមាន

(៤). ដើមចមនៃបញ្ហា ឬ ប្ញសគល់នៃបញ្ហា

(៥). សមាសភាគទាំងនេះគឺអាស្រ័យលើគោលបំណងនៃការធ្វើអធិការកិច្ច។ ទី៣.ត្រូវតែតាមដាន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអង្កេតស្រាវជ្រាវ ឱ្យបានគ្រប់ជ្រុងជ្រោយលើពាក្យបណ្តឹង ញាតិ្តតវ៉ា បណ្តឹងបរិហារ និងពិនិត្យលទ្ធផលដោះស្រាយបណ្តឹងរបស់ថ្នាក់ក្រោមកន្លងមក ដែលមានករណីខ្លះមានការតវ៉ាថាមិនត្រឹមត្រូវ និងមានភាពអយុត្តិធម៌ចំពោះភាគីម្ខាង ករណីនេះខ្ញុំសូមឱ្យអគ្គាធិការដ្ឋានត្រូវធ្វើការសិក្សាឱ្យបានស៊ីជម្រៅ ច្បាស់លាស់ ដោយធ្វើសេចក្តីរាយការណ៍មកក្រសួងជាបន្ទាន់ ដើម្បីចាត់វិធានការដោះស្រាយ។ ទី៤. ត្រូវរៀបចំសំណុំរឿងពាក់ព័ន្ធនឹងធ្វើការងារអង្កេតស្រាវជ្រាវ ចំពោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលអនុវត្តខុសតួនាទី ឬរំលោភអំណាច ដែលពិនិត្យឃើញថា បានបង្កនូវមហន្តរាយធ្ងន់ធ្ងរប៉ះពាល់ដល់នយោបាយ សេដ្ឋកិច្ច ថវិកាជាតិនិងការអភិវឌ្ឍ។ ទី៥.ត្រូវបន្តយកចិត្តទុកដាក់ចុះត្រួតពិនិត្យជាប្រចាំ លើការអនុវត្តការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា នៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងក្នុងករណីចាំបាច់។

ទី៍៦. ត្រូវបន្តយកចិត្តទុកដាក់ជាអាទិភាពខ្ពស់ លើកិច្ចការតាមដានការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងការអនុវត្តលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួង ដែលបានដាក់ឱ្យមន្ទីរ និងអង្គភាពក្រោមឱវាទក្រសួងអនុវត្ត។

ទី៧. មន្ត្រីដែលមានមុខងារជាមន្ត្រីអធិការកិច្ចត្រូវចងចាំជាប់ជានិច្ច និងអនុវត្តជានិច្ចនូវអនុសាសន៍ដ៏ត្រចះត្រចង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចក្នុងឆ្នាំ២០០៥ កន្លងមក ដែលបានក្រើនរំឮក និងណែនាំដល់មន្រ្តីអធិការកិច្ចត្រូវតែប្រុងប្រយ័ត្ន និងជៀសវាងឱ្យបាននូវបញ្ហា ៣ប្រការគឺ៖

១. មន្រ្តីអធិការកិច្ចត្រូវគេអូសទាញដោយទិញទឹកចិត្ត

២. មន្រ្តីអធិការកិច្ចទៅធ្វើអធិការកិច្ចដោយជំរិតគេ ៣. មន្រ្តីអធិការកិច្ចទៅធ្វើអធិការកិច្ចដោយមានការគុំគួន។ ជាការឆ្លើយតបទៅនិងសំណូមពរអគ្គាធិការដ្ឋាន ឯកឧត្តមរដ្ឋមន្រ្តីបានេជម្រាបជូនអង្គពិធីថានឹងក្រសួងបន្តគាំទ្រដល់ការបើកវគ្គបណ្តុះបណ្តាលការងារធ្វើអធិការកិច្ច ពង្រឹងសមត្ថភាពនិងបទពិសោធន៍មន្រ្តីអគ្គាធិការដ្ឋាននិងមន្ត្រីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ ធនធានមនុស្សមន្រ្តីអធិការកិច្ចឱ្យបានល្អប្រសើរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់អង្គភាពក្រោមឱវាទឲ្យចុះពិនិត្យ និងតាមដានរាល់ ការអនុវត្តកិច្ចសន្យាជួលដីដែលជាកម្មសិទ្ធិរបស់ក្រសួងឲ្យទៅក្រុមហ៊ុននាពេលកន្លងមកដោយមិនមានសកម្មភាពអ្វីដើម្បីចៀសវាងការបាត់បង់ និងការទន្ទ្រានចូលកាន់កាប់ខុសច្បាប់។ អគ្គនាយកដ្ឋានកសិកម្ម និងអគ្កនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ គួរតែពិចារណា និងពិនិត្យលទ្ធភាពចេញវិញ្ញាបនបត្របញ្ជាក់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ពីផលិតផលបន្លែ ផ្លែឈើ និងសាច់ សត្វ ថាតើជាផលិតផលសរីរាង្គ ឬសុវត្ថិភាពដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកបរិភោគ និងចៀសវាងការកេងបន្លំ ដែលនាំឲ្យប៉ះណាល់ដល់សុខភាពសាធារណៈក្នុងការទិញយកបរិភោគនូវផលិតផលទាំងនេះ។ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 672

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 984

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 982

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1148

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1194

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1275

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...