ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា និងក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកកាន់ខេត្តកំពង់ធំ ដេីម្បីពិនិត្យមេីលអំពីការស្នេីសុំកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣នៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រស្រុកតាំងគោក និងស្រុកសន្ទុក ខេត្តកំពង់ធំ ក៏ដូចជាពិនិត្យទៅលេីផ្ទៃដីស្រែអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមផ្សេងៗ។