ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ

ចេញ​ផ្សាយ​ ១០ សីហា ២០២០ 3569

នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ អមដំណើរជាមួយដោយឯកឧត្តម លោក ជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីជំនាញ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារសម្រាប់អនុវត្តន៍ប្រព័ន្ធកសិកម្មចំរុះ ដែលពិធីនេះបានរៀបចំធ្វើនៅផ្ទះកសិករ ហាច ហៀត នៅភូមិផ្ទុះរុង ឃុំផ្ទះរុង ស្រុកតាលោ    សែនជ័យ ខេត្តពោធិ៍សាត់។

ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានរាយការណ៍ដោយសង្ខេបអំពីគម្រោងដែលមានខ្លឹមសារដូចតទៅ៖ គម្រោងស្តីពី "ការពង្រីកបច្ចេក ទេសកសិកម្មដែលធន់នឹងអាកាសធាតុ ហៅកាត់ថា SUCRA" គឺជាអនុសមាសភាគ . នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលគំាទ្រថវិកាដោយមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម (IFAD) និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះសហការអនុវត្តជាមួយវិទ្យាស្ថានអន្តរជាតិស្តារជនបទឡើងវិញ (IIRR) ដែលជាដៃគូប្រតិបត្តិនៅមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍនិងបរិស្ថាននៃសាកលវិទ្យាល័យប៊ើនប្រទេសស្វីស។ គម្រោង SUCRA មានគោលបំណង- បង្កើនភាពធន់ទៅនឹងការប្រែ ប្រួលអាកាសធាតុ ដល់កសិករខ្នាតតូចដែលងាយរងគ្រោះ តាមរយៈការជំរុញឱ្យកសិករអនុវត្តគំរូល្អៗនៃប្រព័ន្ធកសិកម្មចំរុះ - ធ្វើឲ្យប្រសើរឡើងនូវសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ - បង្កើនប្រាក់ចំណូល និងពង្រឹងមុខងារប្រព័ន្ធអេកូឡូស៊ីដី - លើកកម្ពស់ចំណេះដឹងអំពីហានិភ័យនៃការប្រែប្រួលអាកាស ធាតុ និងអំពីមធ្យោបាយដែលធ្វើឲ្យ សម្រេចបានភាពធន់ប្រកបដោយចីរភាព។ គម្រោងអនុវត្តក្នុងភូមិគោលដៅចំនួន ២៣ នៅក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង និងមានប្រជាកសិករទទួលផលផ្ទាល់ពីគម្រោងសរុបចំនួន ១៥០០គ្រួសារ។ ដោយទ្បែកសម្រាប់ខេត្តពោធិ៍សាត់ មានភូមិគោលដៅចំនួន១១ នៅក្នុងឃុំផ្ទុះរុង និងឃុំតាលោ ស្រុកតាលោសែនជ័យ និងមានកសិករគោលដៅសរុបចំនួន ៧៥០គ្រួសារ។ មានមតិស្វាគមន៍នាឱកាសនេះ ឯកឧត្តម ម៉ៅ ធនិន បានមានចំណាប់អារម្មណ៍យ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់លើលទ្ធផលនៃការអនុវត្តគម្រោង ដូចអ្វីដែលឯកឧត្តមសាកលវិទ្យាធិការបានរាយការណ៍ជូនជ្រាបខាងលើ។ លោកក៏បានជម្រាបជូនពិធីអំពីសក្តានុពលវិស័យកសិកម្មនៅមូលដ្ឋានរបស់លោកផងដែរ ដោយមានការវិវឌ្ឍន៍រីកចម្រើនគួរជាទីមោទន បើទោះបីស្ថានភាពសេដ្ឋកិច្ចជារួមកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។ ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្តបានផ្តល់ការគាំទ្រពេញទំហឹងចំពោះរាល់សកម្មភាពដែលជួយ ឧបត្ថម្ភ គាំទ្រ និងជំរុញដល់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងមូលដ្ឋានរបស់លោកតាមគ្រប់រូបភាព ធ្វើយ៉ាងណាចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូល ធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងឈានជាជំហានៗទៅធ្វើការនាំចេញនាពេលអនាគត។

មានមតិសំណេះសំណាលជាមួយប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនខេត្តពោធិ៍សាត់ ពិសេសបងប្អូនក្នុងស្រុកតាលោសែនជ័យដែលកំពុងញាប់ដៃ ញាប់ជើងក្នុងការខិតខំប្រឹងប្រែងលើការងារបង្កបង្កើនផល ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ ឆ្លងឲ្យផុតពីវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ដែលគម្រោងសម្រេចបាន ជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលចំណេះដឹងទាក់ទងការចិញ្ចឹម និងដាំដុះដូចបានរៀបរាប់ជូនដោយឯកឧត្តមសាកលវិទ្យាធិការ គម្រោងបាននិងកំពុងផ្តល់ធាតុចូលមួយចំនួន ដល់កសិករគោលដៅចំនួន ៧៥០គ្រួសារ ក្នុងខេត្តពោធិ៍សាត់ ដើម្បីចាប់ផ្តើមអនុវត្តប្រព័ន្ធកសិកម្មចម្រុះ ដែលរួមមាន៖ កូនឈើហូបផ្លែ សរុបចំនួន ២១ ៧១៥ដើម មាន់ពូជ និងទា សរុបចំនួន១ ១៧០ក្បាល កូនត្រី និងកូនកង្កែបសរុបចំនួន ៨៥ ៩១៣ក្បាល ចំណីមាន់ចំនួន ៣៧បាវ ចំណីត្រីចំនួន ៥០បាវ និងជីធម្មជាតិចំនួន ៤២បាវ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ក្តីសង្ឃឹម និងការជឿជាក់យ៉ាងមុតមាំដល់ប្រជា ពលរដ្ឋថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាវៃបំផុតរបស់សម្តេចតេជោហ៊ុន សែន

"មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះស្បៀងបានឡើយ" ដូច្នេះហើយ ក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្តបានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយបានដាក់ចេញនូវវិធានការចំបាច់សំខាន់ៗមួយចំនួនចំពោះមុខដើម្បីចូលរួមថែរក្សាការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀងក្នុងគ្រួសារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពផលិត និងចិញ្ចឹមតាមគ្រប់រូបភាព។ សកម្មភាពទាំងអស់នេះ ទទួលបានការគាំទ្រទាំងកំលាំងចិត្ត ស្មារតី និងជាពិសេសថវិកាដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ចំនួន ២០០០ លានរៀល សម្រាប់ពង្រីកវិស័យវារីរប្បកម្ម។ ភ្ជាប់ទៅនឹងកម្មវត្ថុនាព្រឹកនេះឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះម្ចាស់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រលើការអនុវត្តគម្រោងនេះ និងជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានគិតគូ យកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ល្អៗដែលជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញគ្រប់ជាន់ថ្នាក់យកទៅអនុវត្តឲ្យទាន់សភាពការណ៍ជាក់ស្តែង  នាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាពង្រឹង និងពង្រីកវិស័យផលិតកម្មស្បៀង ធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងទីផ្សារក្នុងតំបន់។ ចំពោះការងារបច្ចេកទេស និងធ្វើយ៉ាងណាឲ្យគម្រោងមាននិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនាយកគ្រប់គ្រងគម្រោង មន្រ្តីអនុវត្តគម្រោង អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ត្រូវបន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរក្នុងការផ្សព្វផ្សាយ បណ្តុះបណ្តាល និងអនុវត្តបច្ចេកទេស  លើការងារចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី និងការថែទាំសត្វ និងដំណាំ ហើយជាងនេះទៅទៀត និងសូមចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ (អរគុណសន្តិភាព)

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 156

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងសមាគមអភិវឌ្ឍន៍​ពាណិជ្ជកម្ម ខេត្តជើជាំង ដើម្បីពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ​វិស័យ​កសិកម្ម

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២១ មិថុនា ២០២៦ 202

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់នៅខេត្តតាកែវ ដើម្បីតម្រង់ទិសលើការងារផ្សព្វផ្សាយ និង​ស្ថិតិកសិកម្ម

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយ​មន្ត្រី​កសិកម្មឃុំ-សង្កាត់ចំនួន១០០នាក់...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 699

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 817

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 797

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 751

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 1003

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 991

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 929

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 966

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 939

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...