ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំគណៈប្រតិភូ ចុះទស្សនកិច្ចលើគម្រោង “បង្កើតបរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប”

ចេញ​ផ្សាយ​ ១៤ ឧសភា ២០២៥ 2566

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូ រួមមាន ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី  កាំង ឃីម អនុប្រធានរដ្ឋបាលជលផល ព្រមទាំងសហការី លោក Koen Everaert  អនុប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃសហភាពអឺរ៉ុប  ចុះទស្សនកិច្ចលើគម្រោង  “បង្កើត បរិស្ថានដែលមានភាពស៊ាំ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ភាគខាងកើតបឹងទន្លេសាប”  (EU-CAPFISH GREEN ឬហៅកាត់ថា ហ្គ្រីន) ដែលផ្តល់ជំនួយពីសហភាពអឺរ៉ុប។
បើតាមឯកឧត្តមរដ្ឋលេខាធិការ គម្រោងនេះ ជាផ្នែកមួយនៃកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) និងបានដឹកនាំអនុវត្តដោយអង្គការ Save the Children ក្នុងភាពជាដៃគូជាមួយ អង្គការ iDE អង្គការ VSO ក្រុមហ៊ុន TapEffect ក្រុមហ៊ុន Hydrologic ក្រុមហ៊ុន Wetlands Work និងសកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចសង្គម និងភាពសុំានឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍នេសាទដែលងាយរងគ្រោះនៅបឹងទន្លេសាប តាមរយៈការបង្កើនលទ្ធភាពទទួលបានអនាម័យទឹកស្អាត ការគ្រប់គ្រងកាកសំណល់រឹងសេដ្ឋកិច្ចបៃតង និងការអប់រំ។
ជាមួយគ្នានេះ គណៈប្រតិភូបានចុះជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គណៈកម្មការគ្រប់គ្រងសាលាបឋមសិក្សាក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងទស្សនាកសិករចិញ្ចឹមត្រី អ្នកប្រើប្រាស់បង្គន់អនាម័យបណ្តែតទឹកសុវត្ថិភាព កសិករភ្ញាស់អន្ទង់ និងប្រព័ន្ធទឹកស្អាតដែលទើប តម្លើងថ្មីនៅសាលាបឋមសិក្សាព្រះនរោត្តមសីហមុនី គាំទ្រដោយគម្រោង EU-CAPFISH GREEN ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សមិទ្ធិផលជារួមសំខាន់ៗរបស់គម្រោងរួមមាន ការ ដំឡើងបង្គន់អនាម័យចំនួន២៨៩២ សម្រាប់ប្រជាជនចំនួន១៤៤៦០គ្រួសារ  ការពង្រឹងសមត្ថភាពដល់សហគ្រិនផ្គត់ផ្គង់បង្គន់ចំនួន២១នាក់ ការបង្កើតប្រព័ន្ធប្រមូលដបប្លាស្ទិកនៅតាមសាលារៀនចំនួន៤០កន្លែង ដោយប្រមូលបានដបប្លាស្ទិកចំនួន៤០១៥គីឡូក្រាម ការបណ្តុះបណ្តាល និងពង្រឹងមុខរបររបស់សមាជិកសហគន៍នេសាទចំនួន១៦៨៣នាក់ អំពីការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព រួមទាំងការចិញ្ចឹមត្រី អន្ទង់ និងកង្កែប ការផ្តល់មូលនិធិ និងបណ្តុះបណ្តាលសមត្ថភាពគ្រប់គ្រងអាជីវកម្មបៃតងក្រៅពីនេសាទចំនួន៥៨អាជីវករ។ បន្ថែមពីនះ ក៏មានការគាំទ្រ ការអប់រំនៅសាលាបឋមសិក្សាចំនួន២០ នាំឱ្យអត្រាបញ្ចប់ថ្នាក់បឋមសិក្សាសម្រេចបាន ៧៩.៩% លើពីគោលដៅ ៧០% ព្រមទាំងកសាងសមត្ថភាពគ្រូមត្តេយ្យសហគមន៍អំពីបច្ចេកទេសមត្តេយ្យសិក្សា និងការចិញ្ចឹមកូនបែបវិជ្ជមាន។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូ បានផ្តល់ជាអនុសាសន៍ថា អង្គការ Save the Children ត្រូវបន្តគាំទ្រសាលារៀននៅតំបន់សហគមន៍នេសាទផាត់សណ្តាយ (ភូមិបណ្តែតទឹក) ដាក់របារបន្ថយល្បឿនទូក និងសំលេងដែលរំខានដល់ការសិក្សារបស់សិស្ស ហើយអង្គការដៃគូទាំងអស់បន្តគាំទ្រផ្នែក   អនាម័យ បរិស្ថាន និងការគ្រប់គ្រងកាកសំណល់រឹងលើកកម្ពស់ជីវភាពបៃតង តាមរយៈការបង្កើតមុខរបរបន្ថែម ឬប្តូរមុខរបរពីការនេសាទ ទៅជាប្រកបរបរវារីវប្បកម្ម ដាំបន្លែ មុខរបរផ្សេងទៀត ព្រមទាំងការភ្ជាប់ទីផ្សារ ហើយបានត្រូវជំរុញគោលដៅទេសចរណ៍ជលផលធម្មជាតិ ដោយគាំទ្រឱ្យគ្រួសារទាំងអស់ប្រើប្រាស់បង្គន់អនាម័យ រៀបចំទូកធ្វើដំណើរមានសុវត្ថិភាព និងការផ្គត់ផ្គង់ម្ហូមអាហារមានអនាម័យ។  ទន្ទឹមនឹងនេះ​អង្គការ Save the Children បន្តជំរុញគ្រួសារឱ្យប្រើប្រាស់បង្គន់អនាម័យមានសុវត្ថិភាព គាំទ្រពង្រីកអ្នកប្រកបមុខរបរបៃតង និងពង្រឹងសមត្ថភាពគ្រូបង្រៀន លើកទឹកចិត្តសិស្សានុសិស្សបន្តការសិក្សាឱ្យបានជាប់លាប់ ដើម្បីទប់ស្កាត់ពលកម្មកុមារពីការនេសាទ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 25

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 349

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 338

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 601

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 689

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 672

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 667

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 666

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 691

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 660

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 692

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...