ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ចុះទស្សនកិច្ចក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៣ 3225

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូចុះធ្វើទស្សនកិច្ចនៅក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឈ្មោះ សានតានា អាហ្រ្គោ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីសក្តានុពលរបស់ក្រុមហ៊ុន និងលទ្ធភាពរបស់ក្រសួងក្នុងការជំរុញបន្ថែម។

នាឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងធ្វើពិនិត្យមើលច្រវាក់ប្រតិបត្តិការរោងចក្រខ្នាតធំរបស់ក្រុមហ៊ុន ដែលមានសមត្ថភាព និងស្តង់ដារខ្ពស់រួចជាស្រេច ក្នុងការស្តុកទុក និងកែច្នៃគ្រាប់ស្វាយចន្ទីស្រស់រហូតដល់១ម៉ឺនតោន។ ក្នុងនោះមានចាប់ពីដំណាក់កាលស្តុកទុក ស្ងោរ សម្ងួត បកសម្បក រែង រហូតដល់វិចខ្ចប់។

ឯកឧត្តម ឌិត ទីណា បានបង្ហាញការអារម្មណ៍ចំពោះសក្តានុពលរបស់ក្រុមហ៊ុនទាំងលើការកែច្នៃ និងការលក់ ខណៈឯកឧត្តមរដ្ឋមន្រ្តី កំពុងស្វែងរកអ្នកជំនាញក្នុងវិស័យស្វាយចន្ទី សម្រាប់គំនិតផ្តួចផ្តើមបង្កើតសហគមន៍ស្វាយចន្ទីថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងទុន បច្ចេកទេសដាំដុះ កែច្នៃ និងការរកទីផ្សារល្អៗនៅក្រៅប្រទេស។

តាមរយៈការសំណេះសំណាល ឯកឧត្តម បានបញ្ជាក់ថា ក្រសួងនឹងកៀរគររកទុនវិនិយោគដើម្បីជំរុញសមត្ថភាពក្នុងការកែច្នៃ និងលក់របស់ក្រុមហ៊ុនឱ្យដល់កម្រិតអតិបរមា។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមក៏មានប្រសាសន៍ណែនាំឱ្យភាគីក្រុមហ៊ុនត្រូវចាត់ចែងលំហូរទុនរបស់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីបង្កើនប្រាក់ចំណេញសម្រាប់ក្រុមហ៊ុន ក៏ដូចជាសម្រាប់សេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់ប្រែក្លាយកម្ពុជា ជាប្រទេសអធិរាជស្វាយចន្ទីក្នុងពិភពលោក៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០១ កុម្ភៈ ២០២៥ 181

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងកិច្ចអន្តរាគមន៍វិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 287

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ​ចុះពិនិត្យ​ស្ថានភាពដំណាំស្រូវប្រាំង ដែលបានទទួលទឹកពីការបូមទម្លាក់ពីទំនប់ម្កាក់ ចូលតាមប្រឡាយខ្នាត នៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿនរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ​ការិយាល័យ​ក្សេត្រ​សាស្ត្រ និងផលិតភាពកសិកម្ម...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 293

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់មន្ត្រីកសិកម្មឃុំ និងសហគមន៍ដាំបន្លែ នៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ឯកឧត្តមខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោក យឹម សារុំ ទីប្រឹក្សា ក្រសួងកសិកម្ម បានអញ្ជើញចុះត្រួតពិនិត្យនិងណែនាំដល់មន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 322

លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 348

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 337

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងនៅខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 350

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ជាដៃគូកសិករបង្កបង្កើនផល

រោងម៉ាស៊ីនកិនស្រូវមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាដៃគូទទួលទិញស្រូវពីកសិករ ដោយជួយជំរុញការដាំដុះរបស់ប្រជាកសិករ និងបង្កើតការងារដល់ប្រជាពលរដ្ឋន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 357

កសិករស្រុកពួក ខេត្តសៀមរាប កាន់តែងាយស្រួលដោយមានមន្រ្តីកសិកម្មឃុំជួយណែនាំបច្ចេកទេស

កសិកររស់នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មានសេចក្តីរីករាយដែលមានមន្រ្តីកសិកម្មឃុំចុះជួយ និងពន្យល់ពីបច្ចេកទេសជ្រើសរើសពូជស្រូវក្នុងស្រុកសម្រាប់បង្កបង្កើនផល...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 392

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 384

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ បន្តចុះតាមដាន និងត្រួត​ពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 415

លោកជំទាវអនុរដ្ឋលេខាធិការ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 379

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...