ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក NAKADA Shunichi ទីប្រឹក្សាជាន់ខ្ពស់ នាយកដ្ឋានអភិវឌ្ឍន៏ជនបទនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៨ 4043

នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ លោក NAKADA Shunichi ទីប្រឹក្សាជាន់ខ្ពស់ (គោលនយោបាយកសិកម្ម) នាយកដ្ឋានអភិវឌ្ឍន៏ជនបទ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ គោល បំណង នៃ កិច្ចជំនួបនេះ គឺក្រុមមន្ត្រីJICA ធ្វើសេចក្ដីរាយការណ៌ពីបេសកកម្ម និងស្នើសុំពិគ្រោះយោបល់ ក៏ដូចជាការណែនាំ ដើម្បីរៀបចំ "គម្រោងជំរុញផលិតកម្មស្រូវពូជ" នៅកម្ពុជា។ លោកទីប្រឹក្សាបានរាយការណ៏អំពីបេសកកម្ម រយៈពេល ២សប្ដាហ៍ នៅកម្ពុជា ក្នុងការស្វែងយល់ និងពិគ្រោះជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបានជាធាតុចូល សម្រាប់រៀបចំ "គម្រោងជំរុញផលិតកម្មស្រូវពូជ" ដែលជាគម្រោងជំនួយ របស់ JICA សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលឆាប់ៗខាងមុខនេះ សម្រាប់រយៈពេល ៥ឆ្នាំ ពី ២០១៧ ដល់ ២០២២។ គោលបំណងនៃគម្រោងគឺ ពង្រឹងប្រព័ន្ធផលិត និងចែកចាយគ្រាប់ពូជស្រូវមានគុណភាព នៅខេត្តគោលដៅនៃគម្រោង តាមរយៈការជំរុញផលិតកម្ម និងការធ្វើអធិការកិច្ចគ្រាប់ពូជស្រូវ ដើម្បីធានាបាននូវគុណភាពគ្រាប់ពូជ។ ក្នុងនោះ នឹងមានការចូលរួម និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មផលិតពូជស្រូវ ហើយនិងការចូលរួម របស់ក្រុមហ៊ុន ឯកជនផងដែរ ពាក់ព័ន្ធនឹងការផលិត ប្រើប្រាស់ និងពាណិជ្ជកម្មស្រូវពូជ។ ភាគី JICA ក៏នឹងខិតខំរៀបចំគម្រោងនេះ ឲ្យស្របតាមគោលនយោបាយគ្រប់គ្រងពូជដំណាំ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំ និងនឹងត្រូវបានអនុម័តនាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានជួយ និងជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា ជាពិសេសជំនួយដល់ការអភិវឌ្ឍន៏វិស័យកសិកម្ម តាមរយៈ JlCA។ ពាក់ព័ន្ធទៅនឹងគម្រោងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ JICA ឲ្យគិតពីបញ្ហាទីផ្សារនៃស្រូវដែលផលិតបាន ពោលគឺគិតពីប្រភេទពូជស្រូវ ដែលមានតម្រូវការទីផ្សារ រួមផ្សំនឹងទិន្នផលខ្ពស់។ ក្នុងនោះ ត្រូវគិតថាតើតួអង្គពាក់ព័ន្ធណា ដែលអាចសម្របសម្រួលលើការងាររកទីផ្សារ តាំងពីការជ្រើសរើសប្រភេទពូជស្រូវមានសក្ដានុពលទីផ្សារ ផលិតកម្មគ្រាប់ស្រូវពូជ ការបែងចែក និងប្រើប្រាស់គ្រាប់ពូជផលិតបាន ក្នុងផលិតកម្មស្រូវ ហើយនិងការធានារកទីផ្សារចំពោះផលិតផលស្រូវ អង្ករ។ ក្នុងន័យនេះ គឺត្រូវធ្វើយ៉ាងណា កសាងឲ្យបាននូវភាពជាដៃគូដែលទុកចិត្តបាន រវាងអ្នកផលិត(កសិករ) និងអ្នកទិញ(ក្រុមហ៊ុនឯកជន ជាពិសេសម៉ាស៊ីនកិនស្រូវ)។ គម្រោងក៏គួរពិចារណាកំណត់តំបន់អនុវត្តគម្រោង ស្របទៅតាមលទ្ធភាពដែលមាន ដោយអាចចាប់ផ្ដើមពីទ្រង់ទ្រាយតូច ទៅទ្រង់ទ្រាយធំ។ ជារួម ត្រូវមានទស្សនៈវែងឆ្ងាយ ក្នុងការទាក់ទាញវិស័យឯកជន ទៅក្នុងខ្សែសង្វាក់ផលិតកម្ម។ ដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យJICA គិតពី៖

១) ក្នុងដំណាក់កាលដំបូង រក្សាតួនាទីរបស់រដ្ឋាភិបាលក្នុងដំណើរការខ្សែសង្វាក់ផលិតកម្មគ្រាប់ពូជស្រូវ

២) ជាបន្តបន្ទាប់ក្នុងពេលអនាគត ផ្តល់ដល់វិស័យឯកជន ជាពិសេសក្រុមហ៊ុនម៉ាស៊ីនស្រូវ ទទួលរ៉ាប់រងការងារផលិតកម្មគ្រាប់ពូជស្រូវ (អនុវត្តផ្ទាល់ ឬធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយកសិករ ឬសហគមន៏កសិកម្ម)។ ក្នុងនោះ មន្ត្រីកសិកម្ម នឹងដើរតួនាទីសំខាន់ជាអ្នកតាមដាន ត្រួតពិនិត្យ សម្របសម្រួល និងអន្តរាគមន៏បច្ចេកទេស។ ទស្សនៈខាងលើរបស់ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានមន្ត្រី JICA រីករាយទទួលយក ដើម្បីរៀបចំគម្រោងជំរុញផលិតកម្មស្រូវពូជ ខាងលើ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 460

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 602

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 594

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 622

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 625

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 660

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 656

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...