ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ====================== នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក នាយករងវិទ្យាស្ថាន ផ្នែកហិរញ្ញវត្ថុ ប្រធានការិយាល័យគ្រប់ផ្នែក ប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវ មន្ដ្រីរាជការ ព្រមទាំងបុគ្គលិករបស់វិទ្យាស្ថាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺជំរុញគោលដៅនៃការអភិវឌ្ឍចំណូលរបស់វិទ្យាស្ថាន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការ វិស័យឯកជន ក្នុងការងារស្រាវជ្រាវពូជស្រូវ និងពូជដំណាំជាដើម។ លទ្ធផលនៃកិច្ចប្រជុំរួមមាន ក្រុមការងារផ្សព្វផ្សាយរបស់វិទ្យាស្ថាន នឹងរៀបចំចងក្រងផលិតវីដេអូ ស្ដីអំពីសេវាកម្មសម្ងួត និងសំអាតគ្រាប់ពូជស្រូវមុនការប្រមូលផលពូជស្រូវ នៅមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង និងអាងពោធិ៍ ព្រមទាំងសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការផលិតពូជដំណាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ស្នើទៅវិទ្យាស្ថានពិចារណា ស្ដីពីការតម្លៃនៃការផ្ដល់សេវាសម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុកស្រូវ និងសូមឱ្យប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀងទាក់ទងជាមួយសហគមន៍ផលិតស្រូវពូជទាំង០៦ នៅក្នុងខេត្តព្រៃវែង ដើម្បីសហការផ្ដល់សេវា សម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុងស្រូវ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍៕
ចេញផ្សាយ ៧ កញ្ញា ២០២៤
2827
ចេញផ្សាយ ២១ កញ្ញា ២០២៦
270
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញផ្សាយ ២១ កញ្ញា ២០២៦
253
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញផ្សាយ ២០ កញ្ញា ២០២៦
589
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញផ្សាយ ១៩ កញ្ញា ២០២៦
664
នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំមហាសន្និបាតកំណើតដំបូង...
ចេញផ្សាយ ១៩ កញ្ញា ២០២៦
651
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញផ្សាយ ១៨ កញ្ញា ២០២៦
661
នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញផ្សាយ ១៨ កញ្ញា ២០២៦
658
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញផ្សាយ ១៨ កញ្ញា ២០២៦
685
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញផ្សាយ ១៨ កញ្ញា ២០២៦
651
ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញផ្សាយ ១៨ កញ្ញា ២០២៦
651
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញផ្សាយ ១៧ កញ្ញា ២០២៦
688
លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញផ្សាយ ១៧ កញ្ញា ២០២៦
679
អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦