ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 4142

កាលពីវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម នៅឯទីស្តីក្រសួង ដើម្បីជម្រាបជូនអំពីសកម្មភាពការងាររបស់សមាគម និងស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាសហប្រធានទទួលបន្ទុកផ្នែកកសិកម្ម បានមានប្រសាសថា សមាគមមានគោលបំណងក្នុងការគាំទ្រ និងជំរុញការងារចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងបែបអាជីវកម្ម ដើម្បីឆ្លើយតបតាមគោលការណ៏របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍន៏អាជីវកម្មខ្នាតធំ និងតូចរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថាវិស័យឯកជនក៏បានចូលរួមចំណែកយ៉ាងសំខាន់លើការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ។ ថ្មីៗសមាគមបានជួបពិភាក្សាជាមួយខាងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការបន្ធូរបន្ថយ ឬលុបបំបាត់ការយកពន្ធពីអ្នកចិញ្ចឹមជ្រូកដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹម និងអាចប្រកួតប្រជែងជាមួយការនាំចូល។ ទន្ទឹមនឹងនេះ សមាគមនឹងរៀបចំជារបាយការណ៍ប្រចាំខែជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវសកម្មភាពរបស់សមាគមប្រចាំខែ ដើម្បីរាយការពីវឌ្ឍនៈភាព និងបញ្ហាប្រឈមដែលកើតមានឡើង។ ឆ្លៀតក្នុងឱកាសនោះ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងពីការសោកស្តាយដែលកន្លងមក មានលេចលឺពត៌មានអវិជ្ជមានចំពោះក្រសួងតាមរយៈសារពត៌មាននានា ហើយបច្ចុប្បន្នសមាគមបាននឹងកំពុងពង្រឹងសមាជិកឡើងវិញ និងបានរៀបចំផែនការក្នុងការចិញ្ចឹមមួយច្បាស់លាស់ ដើម្បីបំពេញតម្រូវការទីផ្សារ និងកំណត់តម្លៃលក់ និងធ្វើការពិភាក្សាជាមួយអ្នកនាំចូលអំពីបរិមាណ និងតម្លៃ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នារវាងអ្នកចិញ្ចឹមក្នុងស្រុក និងអ្នកនាំចូល។ លើសពីនេះសមាគមនឹងចូលរួមសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដើម្បីតាមដាន និងរាយការជូនក្រសួងអំពីការវិវត្តនៃស្ថានការណ៍។ ជាមួយគ្នានេះដែរ ខាងសមាគមបានស្នើសុំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយសហការផ្តល់លទ្ធភាពឲ្យសមាគមនៅតាមបណ្តារាជធានីខេត្តចូលរួមក្នុងសកម្មភាពទប់ស្កាត់នូវរាល់ការនាំចូលដែលគ្មានច្បាប់អនុញ្ញាត។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថាដើម្បីលើកទឹកចិត្តដល់ការចិញ្ចឹមក្នុងស្រុក រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំពិភាក្សាអន្តរក្រសួង ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការបង្កើនកំរៃលើសាច់នាំចូល ដើម្បីធានាតុល្យភាពរវាងតំលៃនៃការចិញ្ចឹមក្នុងស្រុក និងការនាំចូល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថាកម្ពុជាបានអនុវត្តនៅគោលនយោបាយទីផ្សារសេរីដែលត្រូវធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសក្នុងតំបន់ ដូច្នេះរាជរដ្ឋាភិបាលមិនអាចបិទការនាំចូលទាំងស្រុងបាននោះទេ ដោយឡែកវិស័យឯកជន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសិក្សាអោយបានល្អិតល្អន់ពីកត្តាដែលបង្កឲ្យថ្លៃដើមថ្លៃជាងប្រទេសជិតខាង ជាពិសេសវត្ថុធាតុដើមដែលយកមកប្រើប្រាស់ជាចំណីសត្វកន្លងមកគឺភាគច្រើនជាផលិតផលនាំចូល និងតំលៃអគ្គិសនីនៅកម្ពុជាក៏ពុំទាន់មានភាពប្រកួតប្រជែង ដូច្នេះអ្នកចិញ្ចឹមសត្វទាំងអស់គួរពិនិត្យមើលលទ្ធភាពប្រើប្រាស់ផលិតផលក្នុងស្រុកដែលមានស្រាប់ និងមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ប្រភេទអគ្គិសនីដែលមានភាពសន្សំសំចៃ ទើបផលិតផលយើងអាចប្រកួតប្រជែងបាន។ ទន្ទឹមនឹងនេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ត្រូវពិនិត្យមើលពីការពង្រឹងគុណភាព និងសុវត្ថិភាពនៃការចិញ្ចឹម ដើម្បីធានាដល់សុខមាលភាពសង្គម និងផ្តល់ភាពជឿទុកចិត្តដល់ប្រជាពលរដ្ឋដែលទទួលទានប្រចាំថ្ងៃ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាសមាគមនឹងខិតខំរួមគ្នាក្នុងការជំរុញខ្សែសង្វាក់ផលិតកម្មកសិកម្ម តាមរយៈការប្រមូលទិញកសិផលក្នុងស្រុកមកធ្វើការកែច្នៃជាចំណីសត្វ និងចូលរួមសហការគ្រប់គ្រងបរិមាណនៃការចិញ្ចឹម និងការនាំចូលឲ្យបានច្បាស់លាស់ ហើយឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចាត់តាំងតំណាងតាមបណ្តារាជធានីខេត្ត និងស្នើមកក្រសួង នោះក្រសួងនឹងបញ្ជូនទៅតាមរាជធានីខេត្តដើម្បីបង្កើតជាគណៈកម្មការទប់ស្កាត់ការនាំចូលសត្វខុសច្បាប់ និងអាណាធិបតេយ្យ។ កិច្ចជំនួបនេះ បានបញ្ចប់នៅវេលាម៉ោង ១៦:២០ នាទីរសៀលថ្ងៃដដែល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងយោគយល់ខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 418

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 434

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 624

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 628

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 962

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 966

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 952

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1125

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1156

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1232

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...