ព័ត៌មានផ្សេងៗទៀត
កាលពីល្ងាចថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះសំណាលជាមួយប្រតិភូ និងអ្នកជំនាញ ដែលជាតំណាងអញ្ជើញមកពី World Economic Forum ដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីកិច្ចសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងគោលបំណងស្វែងយល់ពីការអភិវឌ្ឍន៏របស់កសិ-ឧស្សាហកម្មកម្ពុជា និងទិសដៅបន្តរសម្រាប់ការចូលរួមធ្វើឱ្យមាន និរន្តរភាពសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។