ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើទោះជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដ នៅតែបន្តមើលថែពុកម៉ែបងប្អូនភៀសខ្លួនទាំងអស់ រហូតដល់ពេលមានស្ថិរភាពនៅតំបន់ព្រំដែន ដែលអាចឱ្យពុកម៉ែបងប្អូនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ៕