ប្រជុំ​បូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅការងារអាទិភាពប្រចាំឆមាសទី២ ឆ្នាំ២០១៩

ចេញ​ផ្សាយ​ ០៣ កក្កដា ២០១៩ 10547

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃពុធ ២កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រជុំ​បូកសរុបការងារប្រចាំឆមាសទី១ និងទិសដៅការងារអាទិភាពប្រចាំឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន​ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ទាំងការគ្រប់គ្រងលិខិតស្នាម ទ្រពសម្បត្តិរដ្ឋ ធនធានមនុស្ស អង្គភាពថវិកា ការកសាងរចនាសម្ព័ន្ធ ការធ្វើផែនការសវនកម្មផ្ទៃក្នុង និងការធ្វើសវនកម្មផ្ទៃក្នុងតាមនីតិវិធីស្តង់ដា។

ទិសដៅការងារអាទិភាពប្រចាំឆមាសទី២  ឆ្នាំ២០១៩ នាយកដ្ឋានសវនកម្មផ្ទៃក្នុងមានទិសដៅអនុវត្តមុខងារសវនកម្មឱ្យសមស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” បដិវត្តឧស្សាហកម្ម ៤.០ និងពង្រឹងមុខងារសវនកម្មផ្ទៃក្នុងឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ក្នុងការធានាឱ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់ សង្គតិភាព និងបច្ចុប្បន្នភាព សម្រាប់ជួយថ្នាក់ដឹកនាំក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12