ព័ត៌មានផ្សេងៗទៀត
នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានអនុញ្ញាតឲ្យ គណៈប្រតិភូវៀតណាម (ក្រុមហ៊ុនវៀតណាម FLC Group) ដែលមានបំណងចង់បោះទុនវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ អាកាសចរណ៍ និងសណ្ឋាគារ បានចូលជួបពិភាក្សាការងារ ។ ការពិភាក្សាបានផ្តោតជាសំខាន់ទៅលើ៖ ១) ការបោះវិនិយោគលើការដាំដុះបន្លែ ម្ទេស និងផ្លែឈើមួយចំនួន សម្រាប់ធ្វើការនាំចេញ និងការផ្គត់ផ្គង់ទេសចរក្នុងស្រុក។ ២) ការកែឆ្នៃ និងវិចខ្ចប់ ផលិតផលកសិកម្ម នៅកម្ពុជាក្នុងគោលបំណងនាំចេញ។ ទាក់ទងទៅនឹងផែនការវិនិយោគខាងលើ ក្រុមហ៊ុន បានបញ្ជាក់ថា បានត្រៀមទុន ចំនួន ប្រមាណជាមួយពាន់លានដុល្លារ ក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៩ ខាងមុខនេះ។