ការចុះធ្វើសវនកម្មផ្ទៃក្នុង នៅគម្រោងកែលម្អការអប់រំឧត្តមសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម (HEIP-RUA)

ចេញ​ផ្សាយ​ ១៤ តុលា ២០២០ 10670

សាកលវិទ្យាល័យភូមិន្ទកសិកម្ម៖ ចាប់ពីថ្ងៃទី៥-១៤ ខែតុលា ឆ្នាំ២០២០ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោកផេង សុភ័ក្រ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្មតាមផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០២០ លើការិយបរិច្ឆេទឆ្នាំ២០១៩ និងបណ្តាឆ្នាំពាក់ព័ន្ធរបស់គម្រោងកែលម្អការអប់រំឧត្តមសិក្សា សាកលវិទ្យាល័យភូមិន្ទកសិកម្ម (HEIP-RUA)។

 

គោលបំណងសវនកម្មគឺវាយតម្លៃ​ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃដំណើរការ​គ្រប់​គ្រង​​ហានិភ័យ  ដំណើរការត្រួតពិនិត្យ  និងដំណើរការអភិបាលកិច្ច ក្នុងវិសាល​ភាព​គ្រប​ដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ​ជាទូទៅការងារសវនកម្មបានផ្តោតទៅលើ​ការបញ្ជាក់​ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវ​ការ​ធានា​សមហេតុផលមួយ​សំដៅ​​​សម្រេច​បាន​​នូវ​​​គោល​បំណង៖ ១. ប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច ២. ព័ត៌មាន  : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ប្រើ​ប្រាស់ដោយថ្នាក់ដឹកនាំ និង ៣. អនុលោមភាព  :  អនុលោមជាមួយច្បាប់  បទប្បញ្ញត្តិ  គោលការណ៍ នីតិវិធីជា​ធរ​មាន។

 

ការធ្វើសវនកម្មផ្ទៃក្នុងត្រូវធ្វើការត្រួតពិនិត្យលើដំណើរការសំខាន់ៗ ដែលមានហានិភ័យ​ដូចជាប្រព័ន្ធ​​​​ត្រួតពិនិត្យ​​​ផ្ទៃក្នុង ការគ្រប់គ្រង​ហិរញ្ញវត្ថុ កា​រ​​គ្រប់គ្រងទ្រព្យ​សម្បត្តិ្តរដ្ឋ របាយការណ៍​វឌ្ឍនភាព ព្រមទាំង​​ធ្វើការសិក្សាស្រាវជ្រាវលើសកម្មភាព​​ថវិកា ​ ដែលបានអនុវត្ត​ក្នុងគោលបំណង​ធ្វើឱ្យកាន់​តែ​​​ប្រសើរឡើងនូវដំណើរការ​​​​គ្រប់គ្រង​​​ហានិភ័យ ការត្រួតពិនិត្យ​​​ផ្ទៃក្នុង និ​ង​​​​អភិបាលកិច្ច​​ល្អ។ ហានិភ័យគន្លឹះអាចរាប់បញ្ចូលនូវ៖ ១. ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃ​ដំណើរការ​មនុស្ស និង​ប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ ២.        ហានិភ័យហិរញ្ញវត្ថុ :  ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការ​​​​​សម្រេច​ចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង ៣.         ហានិភ័យអនុលោមភាព : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ ​និង​បទ​ប្បញ្ញ​តិ្ត។

 

រាល់កំហុសឆ្គង មតិឆ្លើយតប និងអនុសាសន៍ ត្រូវបានឯកភាពជាលាយលក្ខណ៍អក្សរ​ ដើម្បីរៀបចំ​របាយការណ៍​​សវនកម្ម​​​​ជូនលោក​ស្រី​​​ប្រធាននាយកដ្ឋាន​​សវនកម្មផ្ទៃក្នុងពិនិត្យ និងសម្រេច ហើ​យ​ដា​ក់ជូន ឯកឧត្តម​រដ្ឋមន្រ្តី ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំអនុសាសន៍​​​​​បន្ថែម និងចាត់វិធានការកែលម្អ រួចផ្ញើជូនសវនដ្ឋាន ដើម្បី​​អនុវត្ត និងផ្ញើជូនអាជ្ញាធរ​​​សវនកម្មជាតិ ដើម្បីជូនជ្រាប។

 

នាពេលអនាគត នាយកដ្ឋានសវនកម្មផ្ទៃ​ក្នុងនឹងពិនិត្យឡើងវិញលើ​វឌ្ឍនភាពនៃការ​អនុវត្ត​តាម​អនុសាសន៍​ដែលបាន​ផ្តល់ជូនដែលជាផ្នែកមួយនៃនីតិវិធីតាមដានអនុសាសន៍សវនកម្មគ្រាមុន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 39

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ​សំណាល​ជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យ​វារីវប្បកម្មកម្ពុជា...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 89

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 158

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា...
ចេញ​ផ្សាយ​ ១១ មីនា ២០២៥ 269

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា...
ចេញ​ផ្សាយ​ ១០ មីនា ២០២៥ 307

អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកំពង់ចាម សប្បាយរីករាយចូលរួមកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

បងប្អូនអាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពង់ចាម អះអាងថាចែកចាយតែផលិតផលស្របច្បាប់ និងមានគុណភាព ដេីម្បីជួយដល់កសិករឱ្យបានទិន្នផលខ្ពស់ និងប្រាក់ចំណេញ។ ទន្ទឹមនេះ...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 357

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 358

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 491

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 484

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 503

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 496

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 520

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...