ឯកឧត្តមរដ្ឋមន្រ្តី​ វេង សាខុន អមដំណេីរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម​ និងសហការី​ បានចុះសំណេះសំណាលជាមួយក្រុមការងារសហគមន៍តាសីសាមគ្គី​ នៅខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១១ មករា ២០២២ 4584

នៅរសៀលថ្ងៃដដែលឯកឧត្តមរដ្ឋមន្រ្តី​ វេង សាខុន អមដំណេីរដោយឯកឧត្តម​ ងិន​ឆាយ​ និងសហការី​ បានចុះសំណេះសំណាលជាមួយក្រុមការងារសហគមន៍តាសីសាមគ្គី​ នៅខេត្តបាត់ដំបង។ 
កិច្ចសំណេះសំណាលបានឲ្យឃេីញថាសហគមន៍កសិកម្មមានការសាមគ្គីគ្នា​ និងមានការរីកចម្រេីនជាមួយគ្នាក្នុងកម្រិតមួយគួរឲ្យកត់សំគាល់។  ក្នុងរយៈពេល​ ១ឆ្នាំកន្លងមកនេះ​ ចង្កោមសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់មានការកេីនឡេីងចំនួនយ៉ាងតិច​ ១៨០​គ្រួសារ​ នៅតាមបណ្តាខេត្ត​ ព្រៃវែង​ កំពង់ចាម​ កំពង់ស្ពឺ​ ពោធិ៍សាត់​ ។ ល។ 
ចំនុចសំខាន់ៗដែលបានដកស្រង់រួមមាន៖
១.​ បរិមាណបន្លែបញ្ជូនលក់ពីរចង្កោមសហគមន៍នេះទៅផ្សារទំនេីប​បាន​ ៣០%​ នៅឡេីយ
២.​ កសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ។ ក្នុងមួយឆ្នាំកសិករអាចប្រមូលផលពីបួនទៅប្រាំពីរក្នុងមួយឆ្នាំ ទៅតាមប្រភេទបន្លែ។
៣.​ អនុវត្តការដាំដុះជាលក្ខណៈបណ្តាក់​ ដោយសហការគ្នាជាបណ្តុំកសិករ និងសហគមន៍​ ស្របទៅតាមតម្រូវការទីផ្សារ
៤.​ បន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លះគ្នា រួមមានស្ពៃក្តោប​ ស្ពៃក្រញាញ់​ ផ្កាខាត់ណាខៀវ​ ផ្កាខាត់ណាលឿង​ ប៉េងប៉ោះ​ ស្ពៃចង្កេីស​ ។ ល។ 
៥.​ ពូជប៉េងប៉ោះដែលមានសក្តានុពលជាងគេគឺ​ ពូជមហាផល​ និងឥន្ទ្រីបៃតង
៦.​ ផ្ទះសំណាញ់ដែលមានសក្តានុពលសម្រាប់ដាំបន្លែ នៅក្នុងខេត្តនេះគឺមានទំហំ÷ កម្ពស់២​ ទៅ​ ២.៥​ ម៉ែត្រ​, ទទឹងប្រវែង ១០​ ម៉ែត្រ និងបណ្តោយ ២៧​ ម៉ែត្រ​ ។

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12