ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកកូនឈើ ជូនប្រជាពលរដ្ឋនៅសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ «ក» ស្រុកពាមរក៍ ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០១៨ 3447

នៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ នៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ”ក” ស្រុកពាមរក៍ ខេត្តព្រៃវែង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមជាអធិបតីក្នុងពិធីចែកកូនឈើជូនប្រជាពលរដ្ឋនៅសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង ។ ចូលរួមក្នុងពិធីនោះមាន ឯកឧត្តម ម៉ុក ធារី អភិបាលរងខេត្តព្រៃវែង ដែលជាតំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ​ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអាជ្ញាធរមូលដ្ឋាន ប្រជាជន យុវជនកាយរិទ្ធិនិងសិស្សានុសិស្សសរុបប្រមាណជាង ៤០០នាក់។

          មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋហើយនិងគូសបញ្ជាក់ពីគោលនយោបាយកំណែនទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលលើការគ្រប់គ្រងធនធានធម្មជាតិក្នុងនោះមានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។ ចំពោះព្រៃឈើគឺមានកម្មវិធីដាំឈើដែលរួមបញ្ចូលនូវការលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ ដើម្បីលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ រក្សាលំនឹងបរិស្ថាន និយ័តភាពប្រភពទឹក និងកាត់បន្ថយការឡើងកំដៅនៃភពផែនដីជាដើម។ អនុវត្តនូវកម្មវិធីនេះ យើងមានថ្នាល សួនបណ្តុះកូនឈើ (ដើមឈើព្រៃ និងដើមឈើហូបផ្លែ) ចំនួន ៦២ នៅទូទាំងប្រទេសដែលផលិតកូនឈើបាន ៩២ លានដើម ដើម្បីយកទៅដាំដុះនិងចែកជូនប្រជាជនដាំដុះ។ ដោយឡែកសួនបណ្តុះកូនឈើសម្តេច ហ៊ុន សែន អ្នកលឿង នេះផលិតកូនឈើ (រួមនឹងកូនឈើហូបផ្លែ) ចំនួន ២២៥០០០ដើម/ឆ្នាំ គិតចាប់ពីឆ្នាំ ២០០៦ មកទល់ពេលនេះបានចែកជូនប្រជាជនដាំដុះបាន២,១លានដើម។

          ការចែកកូនឈើថ្ងៃនេះទៀតសោតគឺជាការឆ្លុះបញ្ចាំងពីស្មារតីខាងលើ និងក៏ជាការបំផុសស្មារតីរុក្ខទិវា ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៦ ខាងមុខ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ វត្តមានរបស់ប្រជាជន និងការចែកកូនឈើនាពេលនេះគឺបង្ហាញពីស្មារតីចូលរួមដាំដើមឈើបង្កើតគម្របនិងទេសភាពបៃតង ដើម្បីតុល្យភាពបរិស្ថាន រក្សានិយ័តភាពប្រភពទឹក និងចូលរួមកាត់បន្ថយកំដៅភពផែនដី ។ល។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

          ១)      តម្រូវការនៃកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ធ្វើការដាំដើមឈើគ្រប់ប្រភេទលើដីទំនេរ សាលារៀន វត្តអារាម ភូមិដ្ឋាន...។ ធ្វើការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងដើមត្នោតដែលជាអត្តសញ្ញាណជាតិផងដែរ។

          ២)      ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ត្រូវបង្កើតថ្នាលបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋធ្វើការដាំដុះ។

          ៣)      អប់រំបណ្តុះបណ្តាលប្រជាពលរដ្ឋនូវការធ្វើប្រពលវប្បកម្ម និងពិពិធកម្មកសិកម្ម ការធ្វើវារីវប្បកម្ម និងចិញ្ចឹមសត្វ ដោយលើកស្ទួយឲ្យមានការចូលរួមពីផ្នែកឯកជន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកាប់រានព្រៃឈើ។

          ៤)      រដ្ឋបាលព្រៃឈើត្រូវពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរមូលដ្ឋាន ទប់ស្កាត់បទល្មើសព្រៃឈើ ជលផល និងការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើតពីសត្វ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យខិតខំជំរុញការងារបង្កបង្កើនផលកសិកម្មគ្រប់មុខដំណាំក្នុងរដូវវស្សានេះ ដោយយកចិត្តទុកដាក់ដល់ការគ្រប់គ្រងថែរក្សាទឹកទុកប្រើប្រាស់ និងស្រោចស្រពឲ្យបានដល់ចុងរដូវ ក៏ដូចជាការរាតត្បាតកត្តាចង្រៃលើដំណាំកសិកម្ម ជាពិសេសនាពេលថ្មីៗនេះនូវការរាតត្បាតដោយដង្កូវហ្វូង ដែលសូមប្រជាកសិកររាយការណ៍ជូនមន្ត្រីកសិកម្មនៅជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា។

          នៅទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចែកកូនឈើ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋ   យុវជនកាយរិទ្ធ និងសិស្សានុសិស្ស។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 220

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 219

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 338

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 332

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 331

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 332

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 321

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 353

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស ចម្រើនជន្មាយុ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 372

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​ នៅស្រុកបាណន់​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 402

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 398

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប​ នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ...
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 446

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង និងអញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹងចំនួន...