ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក ស៊ុយ សេរីវឌ្ឍន៍ អនុប្រធានរដ្ឋបាលជលផល និងលោក ឈាវ សុភ័ត្រា អនុប្រធានទទួលបន្ទុករួមក្រុមដឹកនាំ និងគ្រប់គ្រងការងារសាយតេសកម្ពុជា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី ៧៩ នៃអនុសញ្ញាសាយតេសនៅទីក្រុងសាម៉ាខាន ប្រទេសអ៊ូសបេគីស្ថាន ទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់កម្ពុជា។ ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារនឹងបន្តចូលរួមសន្និសីទភាគីលើកទី២០ នៃអនុសញ្ញាសាយតេស៕