ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋាន និងបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងលើកទិសដៅការងារសម្រាប់ខែមីនា និងអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គាធិការដ្ឋាន។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។