ក្រុមការងារសវនកម្ម និងវាយតម្លៃចម្ការបានធ្វើសវនកម្ម និងវាយតម្លៃចម្ការក្រុមហ៊ុន Hyundai Legacy Cambodia ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីជាចម្ការការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP)

ចេញ​ផ្សាយ​ ២ មេសា ២០២០ 12710

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យបានចាត់បញ្ជូនក្រុមការងារសវនកម្ម និងវាយតម្លៃចម្ការទៅបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ ដើម្បីធ្វើសវនកម្ម  និងវាយតម្លៃចម្ការក្រុមហ៊ុន Hyundai Legacy Cambodia  ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីជាចម្ការការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ដែលមានអាសយដ្ឋាននៅភូមិបឹងកេតលើ និងភូមិស្រល់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមាសភាពក្រុមការងាររួមមាន៖ 

១. លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម

២. លោក លន់ វន្នី អនុប្រធានការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម

៣. លោក ត្រាយ ប៊ុនថន មន្រ្តីការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម

៤. លោក សូវ ស៊ីណេន មន្រ្តីការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាព ផលិតផលកសិកម្ម

៥.​ បុគ្គលិករបស់ក្រុមហ៊ុន Hyundai Legacy Cambodia។ 

ក្រុមការងារបានសហការយ៉ាងល្អក្នុងការធ្វើសវនកម្ម  និងវាយតម្លៃចម្ការដូចជា កន្លែងលាងសម្អាត ការវេចខ្ចប់ចេក និងផ្អែកតាមលទ្ធផលត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងទៅលើចម្ការរបស់ក្រុមហ៊ុនខាងលើ សង្កេតឃើញថា:

- អ្នកគ្រប់គ្រងចម្ការបានកត់ត្រា និងរក្សាទុកនូវឯកសារស្តីពីប្រវត្តិនៃការប្រើប្រាស់សារធាតុគីមី (ជី និងថ្នាំ ពុល កសិកម្ម)  ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបានត្រឹមត្រូវ

- អ្នកគ្រប់គ្រងចម្ការ និងបុគ្គលិកទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្ម ជីគីមី និង សម្ភារៈ កសិកម្មផ្សេងៗ និងមានបទពិសោធន៍ទាក់ទងនឹងផលិតកម្ម និងខ្សែច្រវាក់ផលិតកម្មនាំចេញស្វាយ

- ការគ្រប់គ្រង និងប្រើប្រាស់ជីសរីរាង្គ និងគីមីនៅក្នុងចម្ការទាំងមូលត្រូវបានគ្រប់គ្រងដោយប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ ដើម្បីធានាសុវត្តិភាព និងកម្រិតស្តង់ដារនៃការប្រើប្រាស់

- ពូជស្វាយមាន ប្រភពច្បាស់លាស់ដោយមានលិខិតបញ្ជាក់ប្រភេទពូជ និងក្រុមហ៊ុនផលិតត្រឹមត្រូវ  ស្របតាមស្តង់ដារបច្ចេកទេសណែនាំ

- ចម្ការដែលស្នើរចុះបញ្ជីត្រូវបានបែងចែកប្លង់ច្បាស់លាស់ និងមានកិច្ចសន្យាត្រឹមត្រូវស្របតាមច្បាប់កំណត់

- ចម្ការបានរៀបចំដំឡើងប្រព័ន្ធធារាសាស្រ្តសម្រាប់ស្រោចស្រប មានប្រភពទឹកគ្រប់គ្រាន់

- ទឹកស្រោចស្របត្រូវាបានយកទៅវិភាគស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវមុននឹងប្រើប្រាស់ក្នុងចម្ការ

- កន្លែងរក្សាទុកសម្ភារៈកសិកម្ម និងធាតុចូលកសិកម្មត្រូវបានរៀបចំដាច់ដោយឡែកពីទីតាំងចម្ការដែលអាចការពារដំណាំពីការប៉ះពាល់សារធាតុគីមី

- ផ្លែស្វាយត្រូវបានការពារពីកត្តាចង្រៃផ្សេងៗ ឬពីហានិភ័យនៃសរីរាង្គផ្សេងៗដោយប្រើក្រដាសច្រកផ្លែ

- ទីតាំងចម្ការមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ និងនៅដាច់ដោយឡែកពីចម្ការផ្សេងទៀត

- ម្ចាស់ចម្ការបានទទួលការបណ្តុះបណ្តាល និងមានការយល់ដឹងច្រើនអំពីការអនុវត្តកសិកម្មល្អកម្ពុជា

- ក្រុមហ៊ុនបានរៀបចំទីកន្លែងប្រមូលផលរក្សាទុក និងវេចខ្ចប់ស្របតាមស្តង់ដារបច្ចេកទេស ដូចជា

មានហេដ្ឋារចនាសម្ព័ន្ធល្អ ទីកន្លែងលាងសំអាត វេចខ្ចប់ និងរក្សាទុកស្វាយក្រោយប្រមូលផលត្រូវបានរៀបចំឡើងដាច់ ទឹកប្រើប្រាស់ស្អាតដែលបានវិភាគគុណភាពត្រឹមត្រូវដើម្បីធានាគុណភាព និងសុវត្តិភាព បុគ្គលិកទទួលបានការបណ្តុះបណ្តាល សម្ភារៈប្រើប្រាស់សម្រាប់ការរក្សាទុក វេចខ្ចប់ និងកែច្នៃមានអនាម័យល្អ និងមិនមានប្រើសារធាតុគីមីដែលហាមឃាត់ ឬអាចប៉ះពាល់ដល់ការសុវត្តិភាព និងគុណភាពផលិតផល។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 675

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 800

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 763

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 724

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 950

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 948

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 879

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 917

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 890

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 899

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 916

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...