ការគ្រប់គ្រងបុគ្គលិក
ចេញផ្សាយ ១២ មីនា ២០១៨
17555
ការងារគ្រប់គ្រងមន្ត្រីរាជការសម្រាប់ឆ្នាំ២០១៧
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានក្របខ័ណ្ឌមន្ត្រីរាជការសរុបទូទាំងប្រទេស មានចំនួន៦.៧១១នាក់ (ស្រី១.៥២៤នាក់) ស្មើនឹង ២២% ក្នុងនោះ៖
- អង្គភាពថ្នាក់កណ្តាល មានចំនួន២.៧៥៥នាក់ (ស្រី៧៨៣នាក់) ស្មើនឹង ២៨%
- អង្គភាពថ្នាក់រាជធានី ខេត្ត មានចំនួន៣.៩៥៦នាក់ (ស្រី៧៤១នាក់) ស្មើនឹង១៨%
ក-ការងារតែងតាំង
ត្រូវបានតែងតាំងដំឡើងឋានៈ និងផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការ សរុបមានចំនួន៣៨៧នាក់ (ស្រី៩០នាក់) ក្នុងនោះ ៖
- ដំឡើងថ្នាក់អនុរដ្ឋលេខាធិការចំនួន០១នាក់
- ដំឡើងថ្នាក់ទីប្រឹក្សាក្រសួងចំនួន០១នាក់
- ដំឡើងថ្នាក់អគ្គលេខាធិការចំនួន០១នាក់ និងអគ្គលេធិការរងចំនួន០២នាក់
- ដំឡើងថ្នាក់អនុប្រធានរដ្ឋបាលជលផលមានចំនួន០១នាក់ និងថ្នាក់អនុប្រធានរដ្ឋបាលព្រៃឈើមានចំនួន០១នាក់
- ដំឡើងថ្នាក់អគ្គាធិការរងមានចំនួន ០១នាក់
- ដំឡើងថ្នាក់ប្រធាននាយកដ្ឋាន មានចំនួន០៤នាក់ និងអនុប្រធាននាយកដ្ឋាន មានចំនួន៦៧នាក់ (ស្រី១១នាក់)
- ដំឡើងថ្នាក់ប្រធានការិយាល័យនិងប្រធានដេប៉ាដឺម៉ង់ មានចំនួន៨៥នាក់ (ស្រី២១នាក់) និងថ្នាក់អនុប្រធានការិយាល័យ មានចំនួន១៧១នាក់ (ស្រី៥៥នាក់)
- ដំឡើងថ្នាក់អនុប្រធានមន្ទីរពិសោធន៍មានចំនួន០១នាក់
- ដំឡើងថ្នាក់នាយអធិការដ្ឋានមានចំនួន០៥នាក់ និងនាយរងអធិការដ្ឋានមានចំនួន១៥នាក់
- ផ្ទេរ និងសម្រួលភារកិច្ចថ្នាក់អនុប្រធាននាយកដ្ឋានចំនួន ០៨នាក់ (ស្រី០១នាក់)
- ផ្ទេរ និងសម្រួលភារកិច្ចថ្នាក់ប្រធានការិយាល័យចំនួន១២នាក់ និងថ្នាក់អនុប្រធានការិយាល័យចំនួន ១១នាក់ (ស្រី០២នាក់)
ខ-ការងារក្របខ័ណ្ឌ
- បានចេញប្រកាសលុបឈ្មោះមន្ត្រីចេញពីក្របខ័ណ្ឌ មានចំនួន៤២នាក់(ស្រី០៩នាក់) ក្នុងនោះ បោះបង់ចោលការងារមានចំនួន ១០នាក់ សុំលាឈប់ពីការងារមានចំនួន ១៧នាក់ (ស្រី០៧នាក់) និងមរណភាព មានចំនួន ១៥នាក់ (ស្រី០២នាក់)
- បានចេញប្រកាសផ្ទេរមន្ត្រីរាជការក្រៅក្រសួងមានចំនួន២៣នាក់ក្នុងនោះ ផ្ទេរចេញមានចំនួន១៤នាក់ និងផ្ទេរចូលមានចំនួន០៩នាក់ ផ្ទេរចេញផ្ទៃក្នុងក្រសួង មានចំនួន១៣០នាក់ ក្នុងនោះ ផ្ទេរចេញចំនួន៦៦នាក់ ផ្ទេរចូលមានចំនួន៦៤នាក់
- ត្រៀមរៀបចំប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌថ្មី ដែលក្រសួងមុខងារសាធារណៈបែងចែកឲ្យមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានចំនួន១៨៤នាក់ ។
គ-ការងារពង្រឹងការគ្រប់គ្រងមន្រ្តីកសិកម្ម
- បានចុះបើវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីរាជការលើកការងាររដ្ឋបាល និងបុគ្គលិក ចំនួន០៣តំបន់ (ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត) និងមានការចូលរួមពីគ្រប់អង្គភាពថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត សរុបសិក្ខាកាមទាំងអស់ ចំនួន ១៨១នាក់។
- បានចុះពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនៃការអនុវត្តការងារតាមអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចំនួន២៣ រាជធានី ខេត្ត។
ឃ-ច្បាប់ឈប់សម្រាកការងារ និងលិខិតបទដ្ឋាននានា
- បានចេញលិខិតអនុញ្ញាតច្បាប់ឈប់សម្រាកការងារមានចំនួន១២៧នាក់ (ស្រី២៧នាក់) ក្នុងនោះមាន៖ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំមានចំនួន៧២នាក់ (ស្រី២១នាក់) ច្បាប់ព្យាបាលជម្ងឺមានចំនួន២០នាក់ (ស្រី០៦នាក់) និងច្បាប់សម្រាកមាតុភាពមានចំនួន៣៥នាក់
- បន្តរៀបចំធ្វើប័ណ្ណសំគាល់ខ្លួនរបស់មន្រ្តីកសិកម្ម ដល់អង្គភាពថ្នាក់កណ្តាល និងរាជធានីខេត្ត។