ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សា អំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 2401

កាលពីវេលាម៉ោង ៣ និង០០នាទីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd មកពីខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា ជាពិសេស លើការប្រមូលផលស្រូវ ផលិតកម្មស្រូវ ស្រូវបំរុង និងការបញ្ចេញស្រូវ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិស្វាគមន៏ចំពោះគណប្រតិភូក្រុមហ៊ុន ដែលបានអញ្ជើញមកកម្ពុជា និងជាពិសេសមកកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាពីស្ថានភាពកសិកម្មនៅកម្ពុជា និងពិនិត្យមើលនូវលទ្ធភាពនៃការចាប់ដៃគូកិច្ចសហប្រតិបត្តិរវាងរដ្ឋ និងឯកជន។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែង​អំណរគុណចំពោះ ក្រុមហ៊ុន ដែលកន្លងមកបានអញ្ជើញគណប្រតិភូកម្ពុជា ទៅពិនិត្យមើលនូវស្ថានភាពនៃការទុកដាក់ស្រូវ ការវេចខ្ចប់ និងចែកចាយផលិតផលកសិកម្ម​ផ្សេងៗនៅក្នុងប្រទេសចិន និងសម្រាប់ការនាំចេញ ដែលនេះជាការស្តែងចេញនូវការសហការល្អរវាងកម្ពុជា និងចិន ក្នុងការចែករំលែកនូវបទពិសោធន៏​ល្អៗសម្រាប់ធ្វើការអភិវឌ្ឍន៏នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក Xu Yihui បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាន​អនុញ្ញាតអោយលោក និងសហការីបានចូលជួបពិភាក្សាការងារ។ លោកបានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងសហការីលើកនេះ គឺដើម្បីពិនិត្យមើលនូវទំហំនៃការដាំដុះ និងផលិតកម្មស្រូវនៅកម្ពុជា។ បន្ទាប់មកលោកបានណែនាំពីក្រុមហ៊ុនរបស់លោក ដោយក្រុមហ៊ុនរបស់លោកមានលទ្ធភាពស្តុកស្រូវចំនួន ៣០០ ០០០តោនក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា ក្រុមហ៊ុនរបស់លោកមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការស្តុកស្រូវ ដែលអាចរក្សាគុណភាពបានរហូតដល់ ៣ឆ្នាំ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកអាចនឹងចាប់ដៃគូសហការជាមួយកម្ពុជាក្នុងការស្តុកស្រូវ និងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រោះថាបច្ចុប្បន្នតម្រូវការអង្ករនៅទីក្រុង Xiamen មានការកើនឡើងដល់ ៤៣០ ០០០តោនក្នុងមួយឆ្នាំ។

ទន្ទឹងនឹងនេះក្រុមហ៊ុនរបស់លោកក៏មានបំណងនាំយកនូវប្រភេទពូជស្រូវ ពីទីក្រុងរបស់លោក មកដាំដុះនៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងលោក។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានចាប់អារម្មណ៏ទៅនឹងគម្រោងចាប់ដៃគូសហការរបស់ក្រុមហ៊ុន Hao Nian Dong នៅកម្ពុជា ព្រោះថាគម្រោងនេះនឹងចូលរួម​គាំទ្រដល់គោលនយោបាយនាំចេញអង្ករអោយបាន ១លានតោនក្នុងមួយឆ្នាំ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ហើយបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចាត់អោយអគ្គនាយកដ្ឋានកសិកម្មពិនិត្យមើលនូវការប្រើប្រាស់ប្រភេទពូជថ្មីអោយស្របទៅនឹងតម្រូវការទីផ្សារ និងពង្រីកលទ្ធភាពឃ្លាំងស្តុក​ស្រូវអោយបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការនាំចេញនាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមលើកស្ទួយវិស័យកសិកម្ម ហើយ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជា​រូបរាងក្នុងពេលដ៏ឆាប់ខាងមុខនេះ ព្រមទាំងសង្ឃឹមថារដ្ឋាភិបាលចិន នឹងបន្តបង្កើនកូតានៃការនាំចូលអង្ករពីកម្ពុជាបន្ថែមទៀតផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏សង្ឃឹមថារដ្ឋាភិបាលចិន នឹងពិចារណាសហការគាំទ្រគម្រោងឃ្លាំងស្តុកស្រូវនៅកម្ពុជានេះ ជាមួយនឹងការនាំមកនូវគំនិតច្នៃប្រឌិតថ្មីៗរបស់ចិនមកកាន់កម្ពុជា ព្រមទាំងផ្តល់នូវភាពជឿទុកចិត្តដល់គុណភាពអង្ករកម្ពុជាផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 209

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 267

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 245

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 234

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 270

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 264

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 297

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 449

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 471

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 481

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 497

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 497

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អមដំណើរ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យប្រទីបរបស់ក្រសួងកសិកម្ម...