ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ព្រមទាំងនាំយកកូនឈើចែកជូនពុកម៉ែបងប្អូនសម្រាប់ដាំនៅតាមជម្រកបណ្ដោះអាសន្ន ដើម្បីផ្តល់ជាម្លប់និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងក្រុមការងារ ក៏បានពិនិត្យវឌ្ឍនភាព នៃគម្រោងជួយគាំទ្រជីវភាពជាបណ្ដោះអាសន្ន តាមរយៈការដាំបន្លែនិងចិញ្ចឹមមាន់ស្រែ ព្រមទាំងបានសួរសុខទុក្ខពុកម៉ែមាមីងជាជនពិការនៅជម្រកបណ្តោះអាសន្ន និងនាំយកអំណោយរទេះរុញជូនផងដែរ។
រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋ រួមសុខទុក្ខ និងមិនទុកចោលបងប្អូនណាម្នាក់ ក្នុងគ្រប់កាលៈទេសៈ៕