កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម

ចេញ​ផ្សាយ​ ០៥ មករា ២០២៤ 9215

នាថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម ក្រោមអធិបតីភាព ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ក់ សម័យសុនីតិ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនាយកដ្ឋានកសិ-ឧស្សាហកម្ម លោក លោកស្រី ជាថ្នាក់ដឹកនាំការិយាល័យនិងមន្ទីរពិសោធន៍ និងមន្រ្តីរាជការនៃនាយកដ្ឋានកសិ-ឧស្សាហកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យកសិ-ឧស្សាហកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត សរុបចំនួន ១១៦រូប។

ក្នុងកិច្ចប្រជុំបូកសរុបនេះដែរ លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍អំពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកទិសដៅបន្តសម្រាប់ការអនុវត្តន៍ការងារបន្តឆ្នាំ២០២៤ របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម។

ជាមួយគ្នានេះដែរ ដើម្បីឱ្យកិច្ចប្រជុំនាថ្ងៃនេះទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ឯកឧត្តមប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ណែនាំដល់អង្គប្រជុំចំនួន៣ចំនុច៖ (១)ស្នើអ្នកចូលរួមត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញ ដែលឆ្លុះបញ្ចាំងដល់លទ្ធផលសកម្មភាពការងារ (២)ការពិភាក្សាគ្នាឱ្យបានផុសផុល ជាពិសេសធាតុចូលនូវរាល់ចំនុចខ្វះខាត ដើម្បីស្វែងរកវិធីសាស្រ្តថ្មី ដាក់ចេញជាផែនការសម្រាប់អភិវឌ្ឍន៍កសិ-ឧស្សាហកម្មរួមគ្នា (៣)ការរៀបចំច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងច្បាប់ស្តីពី គុណភាព សុវត្ថិភាពផលិតផលកសិកម្ម គឺជាគន្លឹះចម្បងសម្រាប់ការងារកសិ-ឧស្សាហកម្ម សូមអង្គពិធីយកចិត្តទុកដាក់ពិភាក្សា និងផ្តល់ធាតុចូលសម្រាប់ការរៀបចំច្បាប់ទាំងពីរនេះ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 5

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្មបានបន្តរៀបចំ​ឱ្យ​មាន​រាជ​បណ្ឌិតសភាកសិកម្ម ដើម្បីស្រាវជ្រាវវិជ្ជាសាស្រ្តរកពូជ វិធីសាស្ត្រដាំដុះ​ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលកសិកម្មខ្ពស់ ព្រមទាំងរៀបចំមន្ទីរពិសោធន៍​កសិកម្មមួយ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្មបានបន្តរៀបចំ​ឱ្យ​មាន​រាជ​បណ្ឌិតសភាកសិកម្ម ដើម្បីស្រាវជ្រាវវិជ្ជាសាស្រ្តរកពូជ វិធីសាស្ត្រដាំដុះ​ឱ្យមានប្រសិទ្ធភាព...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 10

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្ម​បាន​បន្តខិតខំប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​និងការទន្ទ្រានការកាន់កាប់ដីព្រៃខុសច្បាប់

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្ម​បាន​បន្តខិតខំប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​និងការទន្ទ្រានការកាន់កាប់ដីព្រៃខុសច្បាប់ តាមរយៈការបញ្ជូន​សំណុំ​រឿង​ទៅតុលាការ...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 24

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្ម​បានអភិរក្សធនធាន​ជលផល ជាពិសេសសត្វ​ផ្សោត​ទន្លេមេគង្គ សត្វផ្សោតសមុទ្រ និងមច្ឆាជាតិ​ផ្សេងទៀត

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងថា ក្រសួង​កសិកម្ម​បានអភិរក្សធនធាន​ជលផល ជាពិសេសសត្វ​ផ្សោត​ទន្លេមេគង្គ សត្វផ្សោតសមុទ្រ និងមច្ឆាជាតិ​ផ្សេងទៀត ឱ្យមានការកើនឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 20

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួង​បានបង្កើតសហគមន៍​កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតទៅលើដំណាំ​យុទ្ធសាស្រ្ត​៤ គឺស្រូវ បន្លែ ស្វាយចន្ទី និងម្រេច

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួង​បានបង្កើតសហគមន៍​កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតទៅលើដំណាំ​យុទ្ធសាស្រ្ត​៤ គឺស្រូវ បន្លែ ស្វាយចន្ទី...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 23

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុង​អនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់៦១ភាគរយ ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម​៣៩,៤លានតោន កើនឡើង២,៥៩ លានតោន​ធៀបឆ្នាំ២០២៣

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុង​អនុវិស័យដំណាំបាន ចូលរួមធំជាងគេ ក្នុងការងារវិស័យកសិកម្មទាំងមូលរហូតដល់៦១ភាគរយ ក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្ម​៣៩,៤លានតោន...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 33

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួងបានបញ្ចប់ការ​កែ​សម្រួល​សេចក្តីព្រាងច្បាប់ជលផល បានដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពី​ខែធ្នូ ២០២៤ ហើយក៏បានបញ្ចប់​ការពិភាក្សា​ជាមួយនឹងក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ពេល​ថ្មីៗនេះ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ក្រសួងបានបញ្ចប់ការ​កែ​សម្រួល​សេចក្តីព្រាងច្បាប់ជលផល បានដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពី​ខែធ្នូ ២០២៤ ហើយក៏បានបញ្ចប់​ការពិភាក្សា​ជាមួយនឹងក្រសួង​សាធារណការ...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 28

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ពាក់ព័ន្ធ​​នឹងកំណែទម្រង់រដ្ឋបាល​សាធារណៈ ក្រសួង​បាន​បញ្ចប់ការកែសម្រួលរចនាសម្ព័ន្ធ និងបានបញ្ជូន​នូវ​មុខងារសាធារណៈដែលបានកំណត់នូវមុខងារ គាំទ្រ និងមុខងារស្នូលចំនួន១៣ និងមុខងាររងចំនួន៧៣

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ពាក់ព័ន្ធ​​នឹងកំណែទម្រង់រដ្ឋបាល​សាធារណៈ ក្រសួង​បាន​បញ្ចប់ការកែសម្រួលរចនាសម្ព័ន្ធ និងបានបញ្ជូន​នូវ​មុខងារសាធារណៈដែលបានកំណត់នូវមុខងារ...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 44

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុង​អនុវិស័យសុខភាពសត្វ នៅតែរក្សា​បាននូវ​សន្តិសុខស្បៀង ជាមួយនឹងផលិតកម្ម​ជាង៣២៥​ពាន់​តោន

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា នៅក្នុង​អនុវិស័យសុខភាពសត្វ នៅតែរក្សា​បាននូវ​សន្តិសុខស្បៀង ជាមួយនឹងផលិតកម្ម​ជាង៣២៥​ពាន់​តោន ស្មើនឹង៩៨ភាគរយនៃតម្រូវការ​សរុប​ក្នុង​ស្រុក...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 42

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា អនុវិស័យជលផល ក្រសួង សម្រេចបាន​នូវលទ្ធផល​ល្អប្រសើរ ដោយសារកិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់បទ​ល្មើសនេសាទទូទាំងប្រទេស តាមរយៈកិច្ចសហ​ប្រតិបត្តិ​ការជាមួយស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់​ក្រោម​ជាតិ និងកងកម្លាំងប្រដាប់អាវុធ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា អនុវិស័យជលផល ក្រសួង សម្រេចបាន​នូវលទ្ធផល​ល្អប្រសើរ ដោយសារកិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់បទ​ល្មើសនេសាទទូទាំងប្រទេស តាមរយៈកិច្ចសហ​ប្រតិបត្តិ​ការជាមួយស្ថាប័ន...
ចេញ​ផ្សាយ​ ២៣ មករា ២០២៥ 141

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញចុះពិនិត្យស្ថានភាពបូមទឹក និងពន្យល់អាជ្ញាធរ និងប្រជាកសិករពីអត្ថប្រយោជន៍នៃសហគមន៍កសិកម្មទំនើប

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ហៃ រស្មីឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ អនុប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង...
ចេញ​ផ្សាយ​ ២២ មករា ២០២៥ 231

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ សុខ​ ចិន្តាសោភា​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥​

នារសៀលថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម​ សុខ​ ចិន្តាសោភា​ ឧបនាយករដ្ឋមន្រ្តី​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​...
ចេញ​ផ្សាយ​ ២២ មករា ២០២៥ 217

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ សុខ​ ចិន្តាសោភា​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ អញ្ជេីញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នារសៀលថ្ងៃទី២២​ ខែមករា​ ឆ្នាំ២០២៥​ ឯកឧត្តម​ សុខ​ ចិន្តាសោភា​ ឧបនាយករដ្ឋមន្រ្តី​ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​...