លទ្ធផលដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី ១៤-១៩ ខែវិច្ឆិកា ឆ្នាំ២០១៦

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 4266

តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាចិនសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិ និងដោយមានការអនុញ្ញតដ៏ខ្ពង់ខ្ពង់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមសន្និសិទ្ធលើកទី១០ ពីការបោះវិនិយោគទុនទៅក្រៅប្រទេសរបស់សហគ្រិនចិន និងវេទិការនៃ ការផ្តល់សេវា ការបោះ វិនិយោគទុនទៅក្រៅប្រទេសរបស់ខេត្តស៊ូចូវ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ។ គោលបំណងនៃសន្និសិទ នេះគឺជាការផ្តល់ឱកាសជូនដល់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន និងបណ្តាប្រទេសពាក់ព័ន្ធដទៃទៀត អ្នកសេដ្ឋកិច្ចដែលមានកិត្តិនាមល្បីៗ នាយកស្ថាប័នពាណិជ្ជកម្មក្រៅប្រទេសនិងការជំរុញវិនិយោគ ហើយនិងតំណាងធុរកិច្ចជនមួយចំនួនទៀត ដើម្បីបានជួបជុំពិភាក្សាឲ្យបានស៊ីជម្រៅជាមួយគ្នា ជាមួយអ្នកចូលរួមដទៃទៀត ដើម្បីឲ្យសហគ្រិនរបស់ចិនអាចបង្កើនការធ្វើប្រតិបត្តិការនិងការវិនិយោគនៅក្រៅប្រទេសរបស់ខ្លួន ។ ក្នុងឱកាសនោះ ក្រុមប្រឹក្សាចិនសម្រាប់ជំរុញការធ្វើពាណិជ្ជកម្មអន្តរជាតិ នឹងផ្តល់របាយការណ៍ស្តីពីលទ្ធផលនៃការវាយតម្លៃទៅលើបរិស្ថាននៃការវិនិយោគរបស់ចិន និងបញ្ជីគម្រោងនៃការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនានាដែលបានធ្វើកន្លងមករបស់ភាគីចិន ។ លើសពីនេះទៅទៀតក្នុង គោលបំណង ឆ្លើយតបទៅនឹងសំណូមពររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ទៅកាន់ភាគីមិត្តចិន ឲ្យជួយពិនិត្យនិងដោះ ស្រាយភាព តានតឹងរបស់កសិករកម្ពុជាដែលបាននិងកំពុងជួបនឹងការប្រឈមកង្វះទីផ្សារលក់ផលិតផលកសិកម្មនាពេលបច្ចុប្បន្ន ជាមួយនឹងការបង្កើនការទាក់ ទាញនិងជំរុញ លើកទឹក ចិត្តដល់អ្នកវិនិយោគទុនរបស់មិត្តចិន ដែលបាននិងកំពុងមានបំណងបោះទុនវិនិយោគលើវិស័យកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើ ដល់ការ នាំចេញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិឲ្យកាន់តែមានភាពទូលំទូលាយថែមទៀត ភាគីចិនបានរៀបចំដំណើរទស្សនៈកិច្ចផ្លូវការជាកញ្ចប់ ដោយអនុញ្ញាតឲ្យ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្ដមរដ្ឋមន្ត្រី បានជួបពិភាក្សាការងារនិងសូមផ្តល់ការគាំទ្រដល់ការវិនិយោគលើវិស័យកសិកម្ម ចាប់ពីថ្ងៃទី១៤ ដល់១៩ ខែវិច្ឆិកា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ នៅទីក្រុងប៉េកាំង ក្នុងនេះមាន៖ 1) ការជួបពិភាក្សាការងារជាមួយក្រុមហ៊ុនរដ្ឋចិនទទួលបន្ទុក ការនាំចេញនិងការធានារាប់រងនៃការផ្តល់ឥណទាន វិនិយោគក្រៅប្រទេស ដែលមានឈ្មោះថា SINO SURE បានប្រព្រឹត្តនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការពិភាក្សាបានផ្តោតទៅលើការគាំទ្រការវិនិយោគ របស់ក្រុមហ៊ុនដែលនឹងត្រូវបោះទុនវិនិយោគនៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្មនៅខេត្តកំពង់ស្ពឺដែលនឹងត្រូវបង្កើតឡើង និងការធានាទុនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រដល់ការបញ្ចេញទុនសម្រាប់ទិញ ផលិត ផលកសិកម្មពីកសិករកម្ពុជាដែលផលិតបាន យកមកស្តុកទុកក្នុងតំបន់សេដ្ឋកិច្ចពិសេសមុនការវិចខ្ចប់ក្នុងការនាំចេញ នាពេលខាងមុខ ។ ជាកិច្ចឆ្លើយតប SINO SURE បានផ្តល់ការគាំទ្រទាំងស្រុងដល់គម្រោងនេះ និងបានសន្យាថានឹងជួយខិតខំប្រឹងប្រែងលើការងារនេះឲ្យទទួលបានជោគជ័យ ។

2) ការជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយក្រសួងកសិកម្មចិន និងក្រុមហ៊ុនរដ្ឋចិនទទួលបន្ទុកការវិនិយោគលើវិស័យកសិកម្មមួយចំនួន បានប្រព្រឹត្តទៅវេលាល្ងាចថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៦។ ការពិភាក្សាទៅលើ៖ -បន្តខិតខំជំរុញអនុវត្តការងារទាំងឡាយដែលបានឯកភាពនិងព្រមព្រៀងជាមួយគ្នាក្នុងកិច្ចប្រជុំនៅរាជធានីភ្នំពេញ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កម្ពុជា និងក្រសួងកសិកម្ម ចិន កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦ នៅសណ្ឋាគារ Raffles Le Royal ។ -ការណែនាំ និងជំរុញអោយក្រុមការងារទាំងពីរដែលបានបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កម្ពុជា និងក្រសួងកសិកម្ម ចិន អោយចាប់ផ្តើមជួយកសាងផែនការមេវិស័យកសិកម្ម ដើម្បីទទួលបានការគាំទ្រកាន់តែច្រើនពីដៃគូវិនិយោគទុនពីប្រទេសចិន និងប្រទេសដទៃទៀត ក្នុងការបោះទុនវិនិយោគ ធ្វើទំនើបកម្មកសិកម្ម ការផ្ទេរបច្ចេកវិទ្យាដាំដុះនិងការស្រាវជ្រាវ និងការបង្កើតរោងចក្រវិចខ្ចប់ផលិតផលកសិកម្ម ដើម្បីនាំចេញ -ជំរុញដល់ក្រុមហ៊ុនរដ្ឋដែលបានបោះទុនវិនិយោគនៅកម្ពុជា អោយបង្កើន និងពង្រីកលទ្ធភាពវិនិយោគបន្ថែមទៅនៅកម្ពុជា ហើយនិងធ្វើកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ រវាងក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនវិនិយោគឯកជន ដែលបានបោះទុន និងមានបំណងបោះទុនវិនិយោគវិស័យកសិម្មនាពេលខាងមុខ ។ ជារួមភាគីយើងទាំងពីរបានឯកភាពគ្នា ហើយបានសន្យាថានឹងបន្តខិតខំប្រឹងប្រែងគៀកស្នាគ្នាជំរុញការនុវត្តការងារអោយបានជាផ្លែផ្កានាពេលខាងមុខ។

3) ការជួបពិភាក្សាការងារជាមួយនិងសម្តែងការគួរសមជាមួយក្រុមសហប្រតិបត្តិការគាំទ្រឧស្សាហកម្មធន់ធ្ងន់និងសំណង់របស់ចិន China Metallurgical Cooperation (MCC) Group បានប្រព្រឹត្តទៅនៅវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការពិភាក្សាបានផ្តោតទៅលើការគាំទ្រការវិនិយោគនិងចូលរួមចំណែករបស់ MCC លើ៖ -ការគាំទ្រដល់ការវិនិយោគទុនដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិកម្ម នៅកម្ពុជា -ការផ្តស់សេវាបច្ចេកទេសក្នុងការកសាងប្លង់មេ និងគម្រោងប្លង់ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងនៅតាមបណ្តាកសិកដ្ឋានកសិកម្មមួយចំនួនទៀតដែលត្រូវធ្វើទំនើបកម្ម និងការកសាងប្រព័ន្ធស្រោចស្រព -ការត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ និងសាងសង់ ។ ជារួម MCC Group បានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ លើការអនុវត្តគម្រោងនេះ ដោយ បានឈានទៅដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងតំណាងក្រុមហ៊ុនវិនិយោគ និង MCC Group ហើយនឹងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង MCC Group ផង ។

4) ការជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ត្រួតពិនិត្យគុណភាព អធិការកិច្ចនិងត្រួតពិនិត្យចត្តាឡីស័ក ដែលមានអក្សរកាត់ថា AQSIQ បានប្រព្រឹត្តទៅ នៅវេលាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការពិភាក្សាបានផ្តោតទៅលើការស្នើសុំឲ្យអគ្គនាយកដ្ឋានរដ្ឋបាល ត្រួតពិនិត្យគុណភាព អធិការកិច្ចនិងត្រួតពិនិត្យចត្តាឡីស័កចិន បង្កើនការយកចិត្តទុកដាក់៖ -បង្កើនល្បឿននៃការពិនិត្យ និងផ្តល់ការគាំទ្របន្ថែមទៀតដើម្បីឲ្យភាគីយើងទាំងពីរឈានទៅដល់ការរៀបចំចុះកិច្ចព្រមព្រៀងលើពិធីសារនានាទាក់ទងទៅនឹងការ អនុញ្ញាត ឲ្យកម្ពុជាបាននាំចេញផលិតផលកសិកម្ម ឲ្យបានច្រើនថែមទៀត មកកាន់ប្រទេសចិន ដែលកន្លងមករដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យប្រទេសកម្ពុជា នាំចូល ផលិតកម្មកសិកម្មពី កម្ពុជាចំនួនច្រើនជាងពីររយមុខ ប៉ុន្តែមកទល់ពេលបច្ចុប្បន្ននេះ រដ្ឋាបាល AQSIQ ទើបតែអនុញ្ញាតឲ្យកម្ពុជានាំចូលផលិតកម្មកសិកម្មបានតែចំនួនបីមុខប៉ុណ្ណោះដូចជា អង្ករនិងកញ្ជុងអង្ករ ចំណិតដំឡូងមី និងពោត ។ -ស្នើសុំឲ្យ រដ្ឋបាល AQSIQសហការការងារជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងការផ្តល់សេវាដ៏ល្អប្រសើរនិងទាន់ពេលវេលាលើការអនុញ្ញាតឲ្យ មានការនាំចូលផលិតផលកសិកម្មមកកាន់ប្រទេសចិនដែលនឹងត្រូវបានវិចខ្ចប់រួចហើយ ជូនដល់អ្នកវិនិយោគទាំងអស់ ដែលនឹងទទួលបានការវិនិយោគលើ វិស័យកសិកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបង្កើតនាពេលខាងមុខនេះនៅកម្ពុជា ។ -ផ្តល់ជំនួយបច្ចេកទេស និងមន្រ្តីប្រចាំការរបស់ រដ្ឋាបាល AQSIQ នៅទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកសិកម្ម ។ ជារួមភាគីរដ្ឋាបាល AQSIQ បានទទួលយកសំណើពីភាគីកម្ពុជានិងគាំទ្រទាំងស្រុងក្នុងការជួយជំរុញការបោះទុនវិនិយោគរបស់ភាគីចិនឲ្យទទួលបានជោគជ័យនាពេលខាងមុខ ក្រោយពីបានការពិភាក្សាជាមួយគ្នាយ៉ាងតានតឹងអស់រយៈពេលពីរម៉ោងរួចមក ។

5) ការចូលរួមធ្វើជាអធិបតីសិក្ខាសាលាស្តីអំពីការបកស្រាយបង្ហាញការធ្វើទំនើបកម្មកសិកម្មកម្ពុជា-ចិន China-Cambodia Modern Agriculture Demonstration Conference បានប្រព្រឹត្តទៅនៅវេលាមោង ៤រសៀលលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ សិក្ខាសាលានេះបានផ្តោតទៅលើ៖ -ការពន្យល់បង្ហាញពីលទ្ធផលនៃការសិក្សាប្លង់មេ និងផែនការនៃការអនុវត្តគម្រោងតំបន់សេដ្ឋកិច្ចពិសេសកសិកម្មនៅខេត្តកំពង់ស្ពឺ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៃចង្វាក់ផលិតកម្ម ការវិចខ្ចប់ផលិតផលកសិកម្ម សម្រាប់ធ្វើនាំចេញទៅក្រៅប្រទេស ជាពិសេសទៅកាន់ប្រទេសចិន -ការប្រមូលទិញកសិផលកសិកម្ម -មធ្យោបាយនៃការនាំចេញកសិផលកសិកម្មក្រោយការកែច្នៃ -ការពិភាក្សានិងទទួលយោបល់ពីក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់ចិន ក្នុងការវិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេស -ពីធីចុះហត្ថលេខារវាងក្រុមហ៊ុនធានរ៉ូយ និងធនាគារចិន ហើយនិងរវាងសមភាគីក្រុមហ៊ុនដែលជាអ្នករួមដៃគ្នាក្នុងការវិនិយោគ

6) ការជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Golden Concord Holdings Limited (GCL) បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការពិភាក្សាបានផ្តោតទៅលើ៖ -ការបង្ហាញពីបច្ចេកវិទ្យាទំនើបស្តីពីការទាញថាមពលពីពន្លឺព្រះអាទិត្យយកមកបម្រើក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងជីវភាពរស់នៅ -គម្រោងផែនការក្នុងការសហការការងារជាមួយក្រុមហ៊ុនធានរ៉ូយ ក្នុងការតម្លើងប្រព័ន្ធអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់វិស័យកសិកម្ម នៅខេត្តកំពង់ស្ពឺ -កិច្ចសហប្រតិបត្តិការនាពេលអនាគតលើការគាំទ្រគ្នាទៅវិញទៅមករវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន GCL លើការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសក្នុងការផ្តល់សេវាជួយដល់សហគមន៍កសិកម្ម ទាក់ទងទៅនឹងការសិក្សា និងតម្លើងប្រព័ន្ធអគ្គិសនីដោយប្រើប្រាស់ថាមពលអគ្គិសនីដែលមានតម្លៃថោក -ការចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នា លើការកសាងភាពជាដៃគូរវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន GCL ។

7) ការជួបពិភាក្សាការងារជាមួយលោក Wang Jinzhen, Vice President, China Council for The Promotion International Trade បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការពិភាក្សាបានផ្តោតទៅលើ៖ -ការជួយជំរុញវិស័យឯកជន នៅប្រទេសចិន ទៅធ្វើការវិនិយោគលើវិស័យកសិកម្ម នៅកម្ពុជា -ការបោះទុនវិនិយោគរបស់វិស័យឯកជនកន្លងមកនៅកម្ពុជា លើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ថាមពល ។ល។ -ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ ។

8) ការចូលរួមបើកសន្និសិទ្ធលើកទី១០ ស្តីពីការបោះវិនិយោគទុនទៅក្រៅប្រទេសរបស់សហគ្រិនចិន និងវេទិការនៃការផ្តល់សវាការបោះវិនិយោគទុនទៅក្រៅប្រទេសរបស់ខេត្តស៊ូចូវ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ សន្និសិទ្ធនេះបានផ្តោតទៅលើ៖ -ការផ្តល់ឱកាសឲ្យដល់ថ្នាក់ដឹកនាំប្រទេសនិមួយៗនៅក្នុងតំបន់ និងបណ្តាប្រទេសជាមិត្តរបស់ចិនបានបង្ហាញពីជំហរបស់ខ្លួន និងការអំពាវនាវអ្នកវិនិយោគទុនធំៗនៅប្រទេសចិនចូលរួមបោះទុនវិនិយោគ លើគ្រប់វិស័យនៅក្នុងប្រទេសរបស់ខ្លួន -ពិធីចុះហត្ថលេខារវាងក្រុមហ៊ុនវិនិយោគទុនចិន និងធនាគារចិន -វេទិកាពិភាក្សាស្តីពីឱកាសនៃការវិនិយោគ និងបទពិសោធនៃការបោះទុនវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលទទួលបានជោគជ័យ នៅក្រៅប្រទេសរបស់ចិន ការធ្វើបទបង្ហាញពីភាពជោគជ័យនិងបរាជ័យក្នុងការបោះទុនវិនិយោគរបស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះមួយចំនួន ។

9) ការជួបពិភាក្សាការងារ និងពិនិត្យមើលខ្សែចង្វាក់នៃត្រួតពិនិត្យនៃការនាំចេញផលិតផលកសិកម្មតាមប្រព័ន្ធ E-Government របស់ក្រុមហ៊ុនរដ្ឋដែលមានឈ្មោះថា Easy Biz Company នៅខេត្ត អានហ៊ួយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការជួបពិភាក្សាបានផ្តោតទៅលើ៖ -ការរៀបចំគម្រោងផ្តល់ជំនួយបច្ចេកទេសក្នុងការផ្តល់សេវា E-Certificate លើការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងការជំរុញល្បឿននៃនាំចេញផលិតផលកសិកម្មនៅកម្ពុជា -ការជួយកសាងគម្រោងនិងផ្តល់ជាទីប្រឹក្សាបច្ចេកទេសដល់ការរៀបចំកិច្ចដំណើរការក្រសួងកសិកម្ម រុក្ខាប្រមាញ់តាមប្រព័ន្ធ E-Government និងព័ត៌មានទីផ្សារទាក់ទងទៅនឹងសេចក្តីត្រូវការផលិតផលកសិកម្មនៅតាមទីផ្សារ និងលទ្ធភាពផលិតកម្មកសិកម្មនៅតាមសហគមន៍នៅកម្ពុជា។

10)ការជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកអភិបាលរងខេត្ត អានហ៊ួយ នៅថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ។ ការពិភាក្សាការងារបានផ្តោតទៅលើ៖ -កិច្ចសហប្រតិបត្តិការជាទូទៅនៃប្រទេសយើងទាំងពីរ ជាពិសេសតាមការសម្រេចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីរដែល បានជួបពិភាក្សាការងារ នៅក្នុង ការផ្លាស់ប្តូរដំណើរទស្សកិច្ចផ្លូវការកន្លងមក -លទ្ធផលដែលទទួលបានក្នុងដំណើរទស្សនៈកិច្ចផ្លូវការក្នុងរយៈពេលមួយសប្តាហ៍នៅសាធារណរដ្ឋប្រជាមានិតចិនរបស់ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសលទ្ធផលនៃការជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន អានហ៊ួយ Easy Biz Company -ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការងារជាមួយនឹងមន្ទីរពាក់ព័ន្ធជុំវិញខេត្តអានហ៊ួយ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងបង្កើនការនាំចូលផលិតកសិកម្មកម្ពុជាមកកាន់ខេត្តអានហ៊ួយ នៅពេលខាងមុខ ។

11) ជួបពិភាក្សាការងារជាមួយលោក Lei Yong Jian ប្រធានក្រុមហ៊ុនរដ្ឋ ក្វាងដុង ណងខេន នៅខេត្តក្វាងចូវ Guang Dong Nong Ken Company និងពិនិត្យមើលខ្សែចង្វាក់ផលិតកម្មកសិកម្មរបស់ក្រុមហ៊ុន នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ការពិភាក្សាការងារបានផ្តោតទៅលើ៖ -ការពិនិត្យមើលទៅលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រុមហ៊ុនក្វាងដុង ណងខេន ជាពិសេសការបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូនៅកម្ពុជា តាមរយៈការទទួលបានសម្បទានដីសេដ្ឋកិច្ច -ការផលិត និងផ្សព្វផ្សាយពូជស្រូវ និងបង្កើតវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្មនៅកម្ពុជា -ផែនការបោះទុនវិនិយោគជំហ៊ានបន្ទាប់របស់ក្រុមហ៊ុនលើការបង្កើតឃ្លាំងស្តុកផលិតផលកសិកម្ម តម្លើងរោងចក្រវិចខ្ចប់ផលិតផលកសិកម្ម ការចិញ្ចឹមជ្រូកនិងការផ្សព្វផ្សាយពូជ ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសទៅខេត្តក្វាងដុង ។

ជារួមដំណើរទស្សនៈកិច្ចផ្លូវការជាកញ្ចប់នេះពិតជាមានជួបការលំបាកខ្លះ ក្នុងតស៊ូមតិជាមួយនឹងការទាក់ទាញនូវសន្តានចិត្តពីក្រសួង/ស្ថាបន មន្ទីរពាក់ព័ន្ធរបស់ចិន និងវិស័យឯកជនដែលមានបំណងមកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា អោយគេបានយល់ពីស្ថានភាពពិតនៃកសិកម្មកម្ពុជា អោយគេផ្តល់ការគាំទ្រ និងបោះទុនវិនិយោគនៅកម្ពុជា ។ ជាការពិតអ្វីដែលជាក្តីសង្ឃឹមជាមួយនិងការខិតខំរបស់យើងកន្លងមក គឺពិតជាទទួលបានការគាំទ្រយ៉ាងធំធេងនិងមិនអាចនឹកស្មានដល់ ពីការសន្យាការគាំទ្រជាឯកឆ្ឆ័ន្នពីក្រសួងនិងស្ថាបន ហើយនិងវិស័យឯកជន ពីសំណាក់ក្រុមហ៊ុនវិនិយោគទុនដែលបានជួបទាំងអស់ ក្នុងការបោះទុនវិនិយោគលើការផ្តល់បច្ចេកវិទ្យា ការធ្វើទំនើបកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធចង្វាក់ផលិតកម្មកសិកម្មក្នុងការវិចខ្ចប់ផលិតផលសម្រាប់នាំចេញ ជាមួយនឹងការបង្កើតយន្តការត្រួតពិនិត្យ ភូតគាមអនាម័យផងដែរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសលើវិស័យកសិកម្ម ដើម្បីផ្តល់សេចក្តីទុកចិត្តពីអ្នកបញ្ជារទិញពីខាងក្រៅប្រទេស ។ ខ្ញុំសូមបញ្ជាក់ថា គម្រោងយក្ខមួយនេះនឹងបោះទុនវិនិយោគចំនួនប្រមាណជាជាង ពីរពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវធ្វើពិធីបញ្ចុះបឋមសិលា ក្នុងពេលដ៏ខ្លីខាងមុខនេះ នៅលើផ្ទៃដីប្រមាណជាជាង ៣០០ ហត នៅក្នុងខេត្តកំពង់ស្ពឺ ។ ប៉ុន្តែកិច្ចការនេះទាមទារឲ្យយើងបន្តខិតខំធ្វើកិច្ចការជាច្រើនទៀត ដែលមិនអាចធ្វើតែមួយថ្ងៃឬក៏មួយខែបាននោះទេ វាត្រូវការពេលវេលាច្រើនដើម្បីឈានទៅសម្រេចបាននូវអ្វីៗដែលជាបំណងប្រាថ្នារបស់ប្រជាជន និងរាជរដ្ឋាភិបាលយើង រួមជាមួយនឹងភាពអត់ធ្មត់ និងការសហការគ្នាយ៉ាងស្វិតស្វាញ និងមានភាពស្មោះត្រង់ ហើយនិងប្រសិទ្ធភាពការងារក្នុងការអនុវត្តគម្រោងនេះ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 264

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 794

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 858

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 932

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 864

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 954

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 884

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 957

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1208

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1360

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...