ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ អញ្ជើញចុះជួបកសិករ ពិនិត្យសក្តានុពល ក្នុងការរៀបចំសហគមន៍កសិកម្ម នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ចេញ​ផ្សាយ​ ០៣ កុម្ភៈ ២០២៤ 2282

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ឯកឧត្តម ឃឺម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បានអញ្ជើញចុះទៅជួបកសិករ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពសិក្សាពីសក្តានុពល ក្នុងការរៀបចំសហគមន៍កសិកម្មនៅតំបន់នោះ។

ក្នុងឱកាសដំណើរបេសសកម្ម នៃការជួបប្រជុំ​ជាមួយ​ប្រជាសហគមន៍នៅទីនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានបញ្ជាក់ឱ្យដឹងថា មានប្រជាកសិករប្រមាណជាង ៧០គ្រួសារ បានចាប់អារម្មណ៍ស្នើសុំឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជួយរៀបចំសហគមន៍ផលិតកម្មស្រូវ ដើម្បីបានជួយ​ដល់​ប្រជាកសិករគាត់ អាចដោះស្រាយនូវបញ្ហាការចំណាយខ្ពស់ ខ្វះដើមទុន ខ្វះកំលាំងពលកម្ម ខ្វះបច្ចេកទេសដាំដុះ ដែលតែងតែបណ្តាលឱ្យមានការខាតបង់ មិនទទួលបាន​ផលចំណេញ នៅពេលធ្វើផលិតកម្មស្រូវ៕

 

ព័ត៌មានផ្សេងៗទៀត
slide 5 to 7 of 12