ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងតំណាងសហភាពអឺរ៉ុប រួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃ «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ» (CAPFISH-Capture) លើកទី៨

ចេញ​ផ្សាយ​ ៤ ធ្នូ ២០២៤ 2749

នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឃុន អេវ៉ារ៉ាត តំណាងស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាសហប្រធានគណៈកម្មការតម្រង់ទិស បានរួមគ្នាដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនៃ «កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន ផ្នែកនេសាទ» (CAPFISH-Capture) លើកទី៨  នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ផ្ដោតសំខាន់ទៅលើការត្រួតពិនិត្យលទ្ធផល និងសកម្មភាពដែលបានអនុវត្តក្នុងឆ្នាំ២០២៤ កន្លងមក ព្រមទាំងពិនិត្យ និងអនុម័តសម្រេចលើផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។  កម្មវិធីនេះត្រូវបាននឹងកំពុងអនុវត្តដោយរដ្ឋបាលជលផល ដោយមានកិច្ចសហការ និងគាំទ្របច្ចេកទេសពីអង្គការ FAO, UNESCO, UNIDO និងបណ្តាអង្គការ ផ្សេងទៀត រួមមានអង្គការ OXFARM, WCS, Save the Children, Aid et Action និង​ IUCN។

នាឱកាសនេះ ឯកឧត្តម ហាស់ សារ៉េត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអឺរ៉ុប ដែលបានជួយគាំទ្រថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ការអនុវត្តកម្មវិធី CAPFISH-Program ដ៏មានសារៈសំខាន់ ដើម្បីជួយលើកស្ទួយសេដ្ឋកិច្ចជាតិ។

ក្នុងអង្គពិធី ឯកឧត្តមសហប្រធានក៏បានថ្លែងអំណរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ និងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី CAPFISH-Capture នេះ ដំណើរការបានដោយរលូនអស់រយៈពេល៥ឆ្នាំកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តមសហប្រធានក៏បានកោតសរសើរដល់ក្រុមការងារនៃរដ្ឋបាលជលផល ដែលបានខិតខំអនុវត្តកម្មវិធី CAPFISH-Capture នេះ ដោយបានសហការជាមួយក្រុមទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ ព្រមទាំងបណ្តាអង្គការនានា ទទួលបានជោគជ័យជាបន្តបន្ទាប់។

ឯកឧត្តម ហាស់ សារ៉េត ក៏បានណែនាំតម្រង់ទិសកិច្ចការមួយចំនួន ដើម្បីអនុវត្តសកម្មភាពកម្មវិធីនេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយរៀបចំអនុម័តផែនការគ្រប់គ្រង និងអធិការកិច្ចជលផលទឹកសាប  បន្តការគ្រប់គ្រង និងអភិរក្សធនធានជលផល តាមរយៈការបង្កើតជម្រកសិប្បនិម្មិត និងការការពារជម្រកជលផលសំខាន់ៗ និងការអនុវត្តផែនការគ្រប់គ្រងភ្លើងឆេះព្រៃលិចទឹក បន្តជម្រុញនិងពន្លឿនការអនុម័តច្បាប់ស្តីពីជលផលថ្មីឱ្យបានសម្រេចក្នុងដើមឆ្នាំ២០២៥ ដើម្បីសម្រេចបានការកែទម្រង់ជលផល បន្តការអនុវត្តផែនការគ្រប់គ្រង និងអធិការកិច្ចជលផលសមុទ្រ និងការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU) ជាពិសេសការល្បាតទប់ស្កាត់បទល្មើសនេសាទសមុទ្រ  បន្តការគាំទ្រដល់សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី និងការជំរុញសហគ្រប់គ្រងធនធានជលផលសំដៅលើកម្ពស់ជីវភាពប្រជាសហគមន៍នេសាទ បន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវការកែច្នៃធនធានជលផល ដើម្បីទទួលបានការអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ និងអនុវត្តការងារដែលនៅសេសសល់ឱ្យបានសម្រេចជោគជ័យក្នុងរយៈពេល ១៣ខែខាងមុខនេះ។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញការងារចុះបញ្ជីនាវានេសាទ ការបំពាក់ប្រព័ន្ធតាមដាននាវានេសាទ VMS ការផ្តល់លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ ការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានជលផលឱ្យកាន់តែប្រសើរឡើង និងការធ្វើឱ្យសម្រេចបាននូវការនាំចេញផលិតផលជលផលទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 21

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 347

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 337

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 601

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 689

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 672

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 667

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 666

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 691

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 658

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 660

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 692

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...