ព័ត៌មានផ្សេងៗទៀត
ព្រឹក៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលប្រជុំ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាលើធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០៣០ ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុកជាប្រធាន ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក និងអស់លោក លោកស្រី ដែលជាប្រធានអង្គភាពដែលទទួលបន្ទុក និងសហការី ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាអភិវឌ្ឍន័វិស័យកសិកម្ម ឲ្យកាន់តែប្រសិទ្ធភាព និរន្តរភាព និងធានាបាននៅសន្តិសុខស្បៀង។