ព័ត៌មានផ្សេងៗទៀត
ក្រោយពីបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រី លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការីបានចុះត្រួតពិនិត្យពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម ជីកសិកម្មនៅស្រុកវ៉ារិនខេត្តសៀមរាបដែលជាចំណុចតភ្ជាប់ពីព្រំដែនថៃឆ្លងកាត់ខេត្តឧត្តមានជ័យដែលជាកន្លែងនាំចូលរបស់ខុសច្បាប់ដើម្បីមកលក់ឲ្យកសិករដែលជាប្រភេទ ថ្នាំកសិកម្មហាមឃាត់ដែលបង្កហានិភ័យដល់អ្នកប្រើប្រាស់ក្រុមការងារក៏បានអនុវត្តតាមនីតិវិធីច្បាប់ផងដែរ ។ កាលពីថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ។