នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសមន្រ្តីកសិកម្មឃុំក្នុងខេត្តត្បូងឃ្មុំ ពង្រឹងការអនុវត្តការងារនៅមូលដ្ឋាន និងលើកកម្ពស់ប្រសិទ្ធភាពសេវាកម្មកសិកម្មជូនកសិករ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងមន្ត្រីកសិកម្មឃុំទូទាំងខេត្តត្បូងឃុំ សរុបអ្នកចូលរួមប្រមាណ៧០នាក់។
ប្រធានបទសំខាន់ៗលើកយកមកពិភាក្សារួមមាន៖ ពង្រឹងការអនុវត្តការងារ ដើម្បីសម្រេចឱ្យបានល្អនូវសមិទ្ធកម្មឆ្នាំ២០២៦ ការបម្រើសេវាកម្មដល់កសិករ ការធ្វើបច្ចុប្បន្នភាពស្ថិតិកសិកម្មឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ តាមដាន និងដោះស្រាយបញ្ហាប្រឈម ដែលកើតឡើងដោយសារឥទ្ធិពលភ្លៀងកក់ខែ ជាពិសេសលើដំណាំស្វាយចន្ទី និងទុរេន។ ជំរុញផលិតកម្មកសិកម្មដែលមានគុណភាពសុវត្ថិភាព និងថ្លៃដើមទាប ជាពិសេសលើដំណាំម្រេច ដែលជាដំណាំមានសក្តានុពលសំខាន់របស់ខេត្តត្បូងឃ្មុំ៕