ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៦ 623

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦​ នៅទីស្ដីការក្រសួង។
ថ្លែងក្នុងពិធីបិទ​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំពិធីនេះឡើងក្នុងន័យរួមគ្នាគិតគូរ ពិចារណាពីបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ​ ការតម្រង់ទិសពីបណ្តាថ្នាក់ដឹកនាំក្រសួង ឈានទៅរកការរៀបចំផែនការអនុវត្ត និងជំរុញយន្តការគាំទ្រដល់អនុវិស័យដទៃទៀតក្នុងឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍រួមមាន៖ (១)រៀបចំប្រព័ន្ធលំហូរឯកសារតាមប្រព័ន្ធឌីជីថល (២)ត្រួតពិនិត្យការគ្រប់គ្រងមន្រ្តីរាជការនិងមន្រ្តីកិច្ចសន្យាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត (៣)រៀបចំកំណត់និងពិព័ណ៌នាមុខតំណែងវិជ្ជាជីវៈនិងការជំរឿនមន្រ្តីជាក់ស្តែង (៤)ជំរុញការរៀបចំបញ្ចប់«សេចក្តីណែនាំស្តីពីដំណើរការនិងការរៀបចំតាក់តែងលិខិតរដ្ឋបាលរបស់ក្រសួង» (៥)រៀបចំនិងអនុវត្តផែនការសកម្មភាពផ្អែកតាមសកម្មភាពអាទិភាព (៦)ជំរុញការកសាងសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យកសិកម្ម (៧)ជំរុញការតាមដាន ត្រួតពិនិត្យការងារជាមួយដៃគូ និងការកៀរគរដៃគូបន្ថែម (៨)ការបណ្តុះបណ្តាលគាំទ្រនិងចូលរួមដោះស្រាយបញ្ហាប្រឈមជាមួយមន្រ្តីកសិកម្មឃុំ និង(៩)ជំរុញភាពជាដៃគូជាមួយសហគមន៍កសិកម្ម​ ក្រុមអ្នកផលិត​ និងវិស័យឯកជននានាតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា​ សំដៅធានានិរន្តរភាពផលិតកម្មកសិកម្ម​ និងថ្លៃកសិផល។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានទំនុកចិត្តយ៉ាងមុតមាំចំពោះ​ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអង្គភាពចំណុះអគ្គលេខាធិការដ្ឋាន នឹងបន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មផុសផុលថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលការងារថ្មីៗ ក្នុងឆ្នាំ២០២៦ ក្នុងទិសដៅបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៦ 202

លោកជំទាវរដ្ឋលេខាធិការ ហោ ម៉ាលីន អញ្ជើញជាអធិបតីភាព ក្នុង​កម្ម​វិធី​កិច្ចសន្ទនាតុកាហ្វេ ស្តីពី «សក្តានុពលយេនឌ័រ​ក្នុងវិស័យ​កសិកម្ម»

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខា​ធិ​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីកិច្ចសន្ទនាតុកាហ្វេ ស្តីពី...
ចេញ​ផ្សាយ​ ២៤ កុម្ភៈ ២០២៦ 221

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃ សក្តានុពលទីតាំងសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សហប្រធានទាំង៣រូប រួមមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក...
ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០២៦ 263

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន ឆាល រីវើរ លេប័ររេថឹរី (ខេមបូឌា) ឯ.ក

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០២៦ 271

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ​ចូល​រួមពិនិត្យស្វែងយល់ និងលើកទឹកចិត្តដល់កសិករ និងអ្នកប្រមូល​ទិញ​កសិផល បន្លែសុវត្ថិភាពដែលដាំដុះក្នុងខេត្តសៀមរាប

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​ចូលរួមពិនិត្យស្វែងយល់ និងលើកទឹកចិត្តដល់កសិករ...
ចេញ​ផ្សាយ​ ២២ កុម្ភៈ ២០២៦ 374

ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយអំពីផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ និងរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់គាំទ្រសហគមន៍កសិកម្មទំនើប នៃកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) និងគម្រោងការបង្កើតភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា (CREA)

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លេខាធិការដ្ឋានកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាអំពី...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៦ 431

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប ប្រជុំពិភាក្សាអំពីការរៀបចំវេទិកាសាធារណៈ និង​ការងារជំរុញ​អភិវឌ្ឍន៍វិស័យកសិកម្ម

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២១ កុម្ភៈ ២០២៦ 421

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៩០០គីឡូក្រាម និងចែកស៊ុតទាចំនួន ១ ៥០០គ្រាប់ជូនដល់ប្រជាស្ម័គ្រចិត្តដែលចូលរួមជួយការងារដាំដុះបន្លែ និងសិស្សានុសិស្សកំពុងសិក្សានៅក្នុងសាលារៀនមណ្ឌលសុវត្ថិភាព

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៩០០គីឡូក្រាម និងចែកស៊ុតទាចំនួន...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៦ 623

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មជាំសង្កែរុងរឿង និងទស្សនកិច្ចរោងចក្រផ្លែឈើបឹងកេត​ ស្ថិតក្នុងឃុំជាំសង្កែ ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៦ 624

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន​...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៦ 540

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម ស៊ីថុល អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាន​ នៃក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៩ កុម្ភៈ ២០២៦ 580

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំ​តម្រង់ទិសការងារផលិតកម្មបន្លែសុវត្ថិភាព ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងក្រុង-ស្រុកចំនួន៤ នៃខេត្តកណ្តាល

នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតយ៉ង សាំង កុមារ រដ្ឋ​លេខា​​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំ​​​កិច្ច​ប្រជុំតម្រង់ទិសការងារមន្រ្ដីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២៦ 769

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមក្នុងពិធី យុទ្ធនាការគាំទ្រ និងទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ»

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមក្នុងពិធី យុទ្ធនាការគាំទ្រ...