ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមមកិច្ចប្រជុំពិភាក្សាអំពីគម្រោង Sustainable Wood & Traceability for Garment Industry Pilot Project ជាមួយអង្គការ GIZ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់ចំពោះកម្មវិធីគម្រោងក្នុងវិស័យកាត់ដេរ និងសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាវិស័យកាត់ដេរ និងកសិកម្ម ដើរតួនាទីសំខាន់ណាស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលទាមទារការសិក្សាច្បាស់លាស់ផ្សារភ្ជាប់នឹងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
លើសពីនេះទៀត ត្រូវមានកិច្ចសហការល្អ ហើយត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ ដើម្បីធានាដំណើរការប្រព្រឹត្តទៅរបស់គម្រោងបានរលូនដោយមិនបង្កើតបញ្ហាថ្មី។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបើកទូលាយ និងស្វាគមន៍ការសហការជាមួយគ្នា ដោះស្រាយបញ្ហារួមគ្នា និងចូលរួមទទួលខុសត្រូវរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ៕