សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ការប្រមូលផលបានចំនួន ៥០លើក សរុបចំនួន ៥៥ ៣៧៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣៣ ០៥០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ១ ៨៤៤គីឡូក្រាម ពោតចំនួន ៥៥២ផ្លែ ស៊ុតទាចំនួន ៤៣ ២៧០គ្រាប់ ត្រីអណ្តែងចំនួន ៨៣៥គីឡូក្រាម ត្រីទីឡាព្យាជាមេពូជចំនួន ១៥គីឡូក្រាម ត្រីទីឡាព្យាសាច់ចំនួន ១៥គីឡូក្រាម ត្រីឆ្ពិនចំនួន ១០គីឡូក្រាម និងត្រីក្រាញ់ចំនួន ៨៣គីឡូក្រាម៕