ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)

ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 144

នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ (CAO) ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)» ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) រៀបចំធ្វើឡើងនៅខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ​ ខាត់ សុធី មន្រ្តីជំនាញ និងមន្ត្រីកសិកម្មឃុំ សង្កាត់ សរុបអ្នកចូលរួមចំនួន ៧០នាក់។
សិក្ខាសាលានេះមានគោលបំណង ពិនិត្យស្ថានភាព បញ្ហាប្រឈម និងសមត្ថភាពក្នុងការគាំទ្រ គ្រប់គ្រង និងតាមដានការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ព្រមទាំងពិភាក្សាកំណត់សូចនាករសមិទ្ធកម្មអាទិភាព វិធីសាស្ត្រវាស់វែង ប្រភពទិន្នន័យ និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ក៏ផ្តោតលើការរៀបចំយន្តការវាយតម្លៃសមិទ្ធកម្ម គោលការណ៍លើកទឹកចិត្ត និងនីតិវិធីត្រួតពិនិត្យការអនុវត្តការងារ ដើម្បីធានាបាននូវគុណភាពទិន្នន័យ ភាពពេញលេញ និងភាពទាន់ពេលវេលានៃការរាយការណ៍ជូនថ្នាក់ដឹកនាំ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានផ្តល់អនុសាសន៍ស្តីពី ការវិភាគចំណេញ-ខាត និងផលចំណេញលើទុនវិនិយោគក្នុងផលិតកម្មកសិកម្ម ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ សង្កាត់ ក្នុងការណែនាំកសិករឱ្យចេះគ្រប់គ្រងចំណូល ចំណាយ និងថ្លៃដើមផលិតកម្ម ព្រមទាំងការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។ ការផ្តល់ចំណេះដឹងនេះនឹងរួមចំណែកជួយកសិករកាត់បន្ថយចំណាយ បង្កើនផលចំណេញ លើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 145

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការពង្រឹង និងត្រួតពិនិត្យការបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់ ផ្អែកលើសូចនាករសមិទ្ធកម្មគន្លឹះ (KPIs)

នៅថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 148

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​ និងភ្នាក់ងារជើងសានៅកម្ពុជា​ ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយសមាគមពាណិជ្ជករដឹកជញ្ជូនខ្សែច្រវាក់ផ្គត់ផ្គង់​...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 146

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី«សំណេះសំណាល ចែកពូជស្រូវ និងស្បៀងជូនប្រជាពលរដ្ឋ

នាព្រឹកថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 155

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត​ យ៉ង​ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីអបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១៣...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 143

សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា និងប្រកបដោយសោមនស្សរីករាយនៃទិវាចម្រើនជន្មាយុដែលប្រព្រឹត្តិទៅថ្ងៃទី៥...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 156

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Santong Industrial Development Co.,Ltd

នាព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយក្រុមហ៊ុន Santong Industrial...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 168

មជ្ឈមណ្ឌលត្រួតពិនិត្យ តាមដាន និងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឈានដល់ដំណាក់កាលបំពាក់កាមេរ៉ាស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានទំនើប មុននឹងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦

នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារអភិរក្សជលផល បានដឹកនាំក្រុមការងារអភិរក្សជលផល...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 169

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារ ក្រុម “ឈ” ផ្នែកស្រូវអង្ករ នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន

នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ចាន់ សុឃាំង សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ៥ វិច្ឆិកា ២០២៦ 167

លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារឆ្មាំទន្លេ និងជំរុញការប្រើប្រាស់ប្រព័ន្ធកាមេរ៉ាបច្ចេកវិទ្យាទំនើប ដើម្បីធានានិរន្តរភាពនៃការអភិរក្សសត្វផ្សោតទន្លេមេគង្គ

នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារអភិរក្សជលផល ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ...
ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 855

ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មន្ត្រីជលផល និងក្រុមការងារចម្រុះទូទាំងប្រទេស បានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៤៤ករណី

ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មន្ត្រីជលផល និងក្រុមការងារចម្រុះទូទាំងប្រទេស បានបង្ក្រាបបទល្មើសជលផលសរុបចំនួន ៤៤ករណី
ចេញ​ផ្សាយ​ ៣ វិច្ឆិកា ២០២៦ 814

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត»

នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់មន្រ្តីការទូត»...
ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២៦ 1013

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​ ម.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នារសៀលថ្ងៃទី២​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបជាមួយក្រុមហ៊ុន​ អ​ អិម​ អេ​ (ខេមបូឌា)​...