ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា» ប្រចាំឆ្នាំ២០២៥ នៅខេត្ដសៀមរាប

ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 2413

នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា​ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា» ប្រចាំឆ្នាំ២០២៥ នៅទីរួមខេត្ដសៀមរាប។ 
សិក្ខាសាលាប្រចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឃឹម ហ្វីណង់ នាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា​ លោកស្រី ចំរើន មុទិតា មន្ត្រីឯកទេសជាន់ខ្ពស់អភិវឌ្ឍន៍ជនបទ និងជាប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជាប្រចាំធនាគារពិភពលោក​ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ​ និងមន្រ្តីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ​ តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ តំណាងមន្ទីរកសិកម្មខេត្តគោលដៅ ព្រមទាំងតំណាងសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមបណ្ឌិត​ បានគូសបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា​ បានដំណើរការអនុវត្តក្នុងរយៈពេលជាង៦ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៩ និងបានឆ្លងកាត់នូវបទពិសោធន៍ល្អៗ ព្រមទាំងជួបប្រទះបញ្ហាប្រឈមជាច្រើន អំឡុងពេលអនុវត្តគម្រោង។ នាពេលបច្ចុប្បន្ននេះ គម្រោងបានជួយគាំទ្រដល់សហគមន៍កសិកម្ម ក្នុងការរៀបចំផែនការពិពិធកម្មបានចំនួន ១០៦ និងផែនការធុរកិច្ចចំនួន ១១៧ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជាមួយសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប។
លេីសពីនេះ​ គម្រោងបានគាំទ្រសហគមន៍កសិកម្ម ក្នុងការបង្កើនផលិតកម្មកសិកម្ម​ ជំរុញក្រុមផលិត និងតភ្ជាប់ទៅកាន់ទីផ្សារ តាមរយៈការកសាងប្រព័ន្ធធារាសាស្រ្តក្រៅកសិដ្ឋានប្រមាណ ៥ ២២០ហិកតា និងផ្លូវកសិកម្មជនបទ បានប្រវែង១៣០​ គម ខណៈកម្មវិធីនាថ្ងៃនេះជាឱកាសដ៏មានតម្លៃ ក្នុងការកៀរគរភាគីពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នមីក្រូហិរញ្ញវត្ថុ ចូលរួមពិភាក្សានិងផ្តល់យោបល់ក្នុងការកំណត់បញ្ហាស្នូល លើកឡេីងជាដំណោះស្រាយ និងរៀបចំផែនការសកម្មភាព​ សំដៅពន្លឿនការអនុវត្តគម្រោងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ បានទាន់ពេលវេលា​ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមជម្រាបជូនថា​ គោលបំណងនៃសិក្ខាសាលាគឺដើម្បី​ (១)ឆ្លុះបញ្ចាំងពីសមិទ្ធផលសំខាន់ៗ និងបញ្ហាប្រឈមប្រចាំឆ្នាំរបស់គម្រោង (២)បង្កើតព្រឹត្តិការណ៍សំខាន់ៗ ដើម្បីសម្រេចបាននូវសូចនាករគម្រោង (៣)ចែករំលែកមេរៀន​ និងការអនុវត្តល្អពាក់ព័ន្ធនឹងសហគមន៍កសិកម្ម និងការចាប់យកការអនុវត្តល្អ និងមេរៀនសម្រាប់ការពន្លឿនការវាយតម្លៃ DPls/BPls (៤)ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនៃប្រតិបត្តិការគម្រោងរួមទាំងខ្សែឥណទាន និងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងស្នើដំណោះស្រាយដើម្បីគាំទ្រសហគមន៍កសិកម្ម​ និងពន្លឿនការអនុវត្ត និង(៥)កំណត់តំបន់គោលដៅ​បន្ថែម និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនិងការដាក់ចេញយុទ្ធសាស្ត្រ និងផែនការនិរន្តរភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 398

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 420

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 841

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 912

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 978

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 907

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 989

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 925

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 999

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1287

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1472

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...