ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ក្រុមការងារនៃមជ្ឈមណ្ឌលព័ត៌មាន និង ឯកសារកសិកម្ម បានចុះទៅជួបមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ក្នុងគោលបំណង ដើម្បីសិក្សាពីការរៀបចំ តម្កល់ ផ្សព្វផ្សាយ និងប្រមូលឯកសារ អត្ថបទបច្ចេកទេសកសិកម្ម ជាទម្រង់ភីឌីអេហ្វ (PDF) សៀវភៅ វីដេអូ (Video) ស្ថិតិកសិកម្ម និងទីផ្សារដំណាំកសិកម្ម ដើម្បីបង្កើតគេហទំព័រប្រព័ន្ធបណ្ណាល័យកសិកម្មអេឡិចត្រូនិក (E-Library)។ ក្រុមការងារនៃមជ្ឈមណ្ឌលបានទទួលការស្វាគមន៍ និងជួបពិភាក្សាជាមួយលោកប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីការិយាល័យជំនាញ។ ក្រុមការងារនៃមជ្ឈមណ្ឌលបានស្វែងយល់អំពីការរៀបចំ តម្កល់ នឹងផ្សព្វផ្សាយឯកសាររបស់មន្ទីរ ហើយនឹងបានប្រមូលឯកសារបានមួយចំនួន ដើម្បីការរៀបចំដាក់បញ្ចូលក្នុងគេហទំព័រប្រព័ន្ធបណ្ណាល័យកសិកម្ម។