ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះ សំណាល និងនាំយកពូជស្រូវចំនួន ២៩តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់

ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២០ 5006

ឈានចូលដល់ថ្ងៃទី៣ សម្រាប់ខេត្តបាត់ដំបង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត និងសហការី បានអញ្ជើញមកជួបសំណេះ សំណាល និងនាំយកពូជស្រូវចំនួន ២៩តោន និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនប្រជាកសិករដែលរងគ្រោះដោយសារទឹកជំនន់ ដែលពិធីនេះបានរៀបចំនៅភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ។

ជាបឋម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរាយការណ៍ជូនអង្គពិធីជ្រាបថាឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ក្នុងស្រុកចំនួន ១០ និងឃុំចំនួន ៩៦។ គិតមកដល់ថ្ងៃទី២៨ ដំណាំស្រូវរងនូវផលប៉ះពាល់សរុបមានចំនួន ១២៧ ១៨៩ហ.ត មានស្រូវស្រាល ស្រូវដើមរដូវ ស្រូវកណ្តាល ស្រូវឡើងទឹក និងស្រូវធ្ងន់ ខ្លះកំពុងឱនដាក់គ្រាប់ មូលដើមធ្វើខ្លួន និងខ្លះទៀតអាចប្រមូលផលបាន ហើយក្នុងនោះផ្ទៃដីដំណាំស្រូវខូចខាតសរុបមានចំនួន ៤២ ៥១៧ហ.ត។ ចំពោះដំណាំសាកវប្បកម្ម (ពោតស ម្នាស់ និងបន្លែ) មានផ្ទៃដីប៉ះពាល់សរុបចំនួន ១ ៤៦៥ហ.ត ក្នុងនោះផ្ទៃដីខូចខាតមានចំនួន ៧៤៣ហ.ត។ ដោយឡែកដំណាំកសិ-ឧស្សាហកម្ម (ដំឡូងមី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និងល្ង) មានផ្ទៃដីប៉ះពាល់សរុបមានចំនួន ៥៦ ៧១៩ហ.ត ក្នុងនោះផ្ទៃដីខូចខាតសរុបមានចំនួន ៣៦ ៤៤១ហ.ត។ លោកប្រធានមន្ទីរបានបញ្ជាក់ថានៅទូទាំង ១០ស្រុក ផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញបានមានចំនួន ៧ ១៧៤ ហ.ត ដែលត្រូវការពូជស្រូវចំនួន ៧១៧ តោន (គិតជាមធ្យម ១០០គ.ក្រ/ហ.ត)។

មានចំណាប់អារម្មណ៍នាឱកាសនេះ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានសម្តែងការ ចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ ខូចខាតផលដំណាំ ផ្លូវជាតិ ផ្លូវលំជនបទ សាលារៀន ផ្ទះសំបែង និងសំណង់ធារាសាស្រ្ត។ល។ ជាមួយបងប្អូនប្រជាកសិករដែលទទួលរងគ្រោះនៅទូទាំងខេត្ត និងជាពិសេសបងប្អូនក្នុងស្រុកសង្កែ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមថានឹងរួមសហការឲ្យបានពេញលេញជាមួយក្រសួងទាំង៤ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្តារផលិតកម្មស្បៀង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗជូនបងប្អូនប្រជាពលរដ្ឋឡើងវិញក្រោយពេលទឹកស្រកចុះ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមក្នុងនាមឲ្យអាជ្ញាធរមូលដ្ឋានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចក្រឡាហោម កាកបាតក្រហមកម្ពុជា គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជន និងឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ដែលពេលនេះឯកឧត្តមបាននាំយកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមកចែកជូនបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។ កាយវិការនេះ បានបង្ហាញឲ្យឃើញនូវការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមស្តារផលិតកម្មស្បៀងឡើង វិញបន្ទាប់ពីទឹកស្រកចុះ ជាពិសេសអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់សម្តេចតេជោ។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវអារម្មណ៍សោកស្តាយ និងចូលរួមចែករំលែកទុក្ខជាមួយបងប្អូនជនរងគ្រោះដោយសារគ្រោះធម្មជាតិនៅទូទាំងប្រទេស និងជាពិសេសបងប្អូននៅទូទាំងខេត្តបាត់ដំបង ហើយសម្តេចតេជោក៏បានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យឆ្លងផុតពីគ្រោះមហន្តរាយនេះ និងបានលើកទឹកចិត្ត ជំរុញឲ្យកសិករយើងត្រូវជំនះគ្រប់ឧបសគ្គ តស៊ូ ព្យាយាមដើម្បីស្តារផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំឡើងវិញបន្ទាប់ពីទឹកស្រកចុះ។ ទទួលបានបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ព្រឹកនេះលោកបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោជាពូជស្រូវ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀតមកចែកជូនបងប្អូនប្រជាកសិករ ដើម្បីជួយសម្រាលនូវបញ្ហាជីវភាព និងស្តារផលិតកម្មស្បៀងឡើង វិញ។ ដំណោះស្រាយចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួងបានលើកទឹកចិត្ត គាំទ្រ និងជំរុញឲ្យប្រជាពលរដ្ឋចាប់ផ្តើមស្តារផលដំណាំឡើងវិញតាមគ្រប់រូបភាព ជាពិសេសដំណាំស្រូវទៅតាមលទ្ធភាព ហើយក្រសួងនឹងរង់ចាំផ្តល់អន្តរាគមន៍គ្រប់ពេលវេលា។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេកចំពោះសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (ក្រុមហ៊ុន អេ អេន ធី ហ្វីតក្រុមហ៊ុនស៊ីភីកម្ពុជា ក្រុមហ៊ុន គ្រីនហ្វីត ក្រុមហ៊ុន ហុក ហៀង កសិដ្ឋានស៊ីខេ កសិដ្ឋាន ចន ហេង និងកសិដ្ឋាន និងសមាជិកជាច្រើនទៀត) ដែលបានជួយ ឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ គិតជាទឹកប្រាក់ចំនួន ២២ ៦២០ដុល្លារ។ កាយវិការមនុស្សធម៌ និងសន្តានចិត្តជួយចែករំលែកសុខទុក្ខនេះ បានបង្ហាញនូវសាមគ្គីភាពដ៏ប្រពៃ និងសហការជួយ ឧបត្ថម្ភគាំទ្រគ្នាគ្រប់កាល:ទេស: ក្នុងគ្រាលំបាក ដូចពាក្យថា "យើងជួយគ្នាក្នុងគ្រាក្រ មិត្តល្អរកឃើញក្នុងគ្រាលំបាក" និងអភិក្រម "រដ្ឋ-វិស័យឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍"។ ក្នុងពេលជា មួយនេះ ឯកឧត្តមរដ្ឋមន្ត្រីបាននាំក្រុមអន្តរាគមន៍ភ្ជួរ និងព្រោះស្រូវមកជួយប្រជាពលរដ្ឋផងដែរ។

សូមជម្រាបជូនថាអំណោយគ្រឿងឧបភោគ បរិភោគទាំងអស់នេះមានអង្ករ ១៤,៥តោន សាច់ ក្រក ៥៨០គ.ក្រ មី ៥៨០កេះ ទឹកស៊ីអីវ ៥៨០យួរ ទឹកត្រី ៥៨០យួរ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវ ១០០គ.ក្រ អង្គរ ២៥គ.ក្រ សាច់ក្រក ១គ.ក្រ មី ១កេះ ទឹកស៊ីអីវ ១យួរ និងទឹកត្រី ១យួរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 177

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 191

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 199

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 361

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 377

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 386

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 431

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 567

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 715

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 713

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 715

ឯកឧត្តមរដ្ឋមន្ត្រី ឌិត​ ទីណា​ អញ្ជើញជួបជាមួយ​ លោកជំទាវ Annie Genevard ក្នុងជំនួបពិភាក្សាការងារទ្វេភាគី

នាព្រឹកថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបជាមួយ​ លោកជំទាវ...
ចេញ​ផ្សាយ​ ២០ តុលា ២០២៦ 744

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់បញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ» ជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...