នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបជាមួយ ឯកឧត្តម Darkey Africa ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ក្នុងការបង្កេីតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងមានបំណងចង់ផ្សព្វផ្សាយអំពីកសិផលសក្តានុពលរបស់កម្ពុជា ជូនដល់វិនិយោគិន និងធុរជនអាហ្រ្វិកខាងត្បូង ដេីម្បីពង្រីកនិងពង្រឹងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកឡេីងពីការរៀបចំកម្មវិធីវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ២០២៥ (CAFE25) នាពេលខាងមុខនេះដែលជាកម្មវិធីសម្រាប់ផ្សារភ្ជាប់ការវិនិយោគនិងពាណិជ្ជកម្ម ក្នុងវិស័យកសិកម្ម ហើយបានអញ្ជើញគណៈប្រតិភូ ព្រមទាំងវិនិយោគិននិងធុរជនអាហ្វ្រិកខាងត្បូងឱ្យចូលរួម ដេីម្បីស្វែងយល់ពីកសិផលសក្តានុពលកម្ពុជា សំដៅបង្កើនការវិនិយោគកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕