ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១២ មីនា ២០២០ 4036

នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃពុធ ៣រោច ខែផល្គុន ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើវិស័យកសិកម្ម។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកជំទាវ ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទោះបីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងរយៈពេលថ្មីៗនេះ បានជួបប្រទះនូវបញ្ហាមួយចំនួនក៏ដោយ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ដែលសហភាពអឺរ៉ុបនៅតែបន្តគាំទ្រ ដូចជាក្នុងអនុវិស័យជលផល ដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញប្បទានជាង ១៤០លានអឺរ៉ូ ដើម្បីលើកកម្ពស់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។ គួរឲ្យកត់សម្គាល់ផងដែរ ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅតែបន្តមានការកើនឡើងគួរជាទីមោទនៈផងដែរ ដោយក្នុងរយៈពេល០២ខែ ដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ គឺមានការកើនឡើងជាង ២១,៧១%។ ទិន្នផលសរុបសម្រាប់រយៈពេល០២ខែ ដើមឆ្នាំនេះ គឺបាននាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានជាង ៤១,៣ពាន់តោន និងបន្លែបានប្រមាណជា ៣៤,៥តោនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនក្នុងពេលបច្ចុប្បន្ន និងជាពិសេសនាពេលអនាគត ដែលចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ទាមទារឲ្យក្រសួងធ្វើកំណែទម្រង់គោលនយោបាយ និងបង្វែរទិសដៅរបស់ខ្លួនពីការផលិតផលិតផលកសិកម្មដើម្បីធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក។ ដូច្នេះ ដើម្បីឆ្លើយតប ក្រសួងបានខិតខំប្រឹងប្រែងជំរុញការធ្វើទំនើបកម្មកសិកម្ម យន្តុបនីកម្មកសិកម្ម កសិកម្មបៃតង និងជាពិសេសការពិពិធកម្មកសិកម្ម សំដៅទៅមុខដំណាំដែលកំពុងមានសក្តានុពលក្នុងទីផ្សារ ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ពោត ។ល។ និងជំរុញវារីវប្បកម្មទាំងត្រីទឹកសាប និងត្រីសមុទ្រ ផលិតកម្មសត្វ ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ រួមជាមួយការលើកទឹកចិត្តដល់ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការនៃទីផ្សារ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមឲ្យនៅត្រឹមអប្បបរិមា។ ជារួម ការងារនេះសម្រេចទៅបាន គឺត្រូវមានកិច្ចសហការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងប្រទាក់ក្រឡាគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករដែលជាអ្នកផលិត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបបន្ថែមទៀត ហើយបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីប្រយោជន៍ដល់ប្រជាជន និងប្រជាកសិករកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន និងកន្លងមក។ ហើយលោកជំទាវក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រុមការងារនៃសហភាពអឺរ៉ុប រួមគ្នាសម្រេចបានសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងអស់នេះហើយបាននិងកំពុងជួយឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបានចាត់ទុកជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ពិសេសលើការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្មលើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួចជាមួយការប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គឺត្រូវបានចាត់ទុកជាអាទិភាពក្នុងផែនការយុទ្ធសាស្ត្រថ្មីសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម។ ដូច្នេះ លោកជំទាវជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី និងគម្រោងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រថ្មីនេះ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 66

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 62

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 83

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 267

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 244

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 283

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 305

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 322

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 411

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...