ព័ត៌មានផ្សេងៗទៀត
យោងតាមលិខិតបញ្ជាបេសកកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឯម ពិសី ប្រធានការិយាល័យផែនការ និងសហប្រតិ្តបការអន្តរជាតិ និងសហការី ព្រមទាំងសហការជាមួយការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ឆ្នាំង បានចុះអធិការកិច្ចដេប៉ូអាជីវកម្ម ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការចែកចាយ ថ្នាំកសិកម្ម និងជីកសិកម្មដែលល្មើសច្បាប់ និងដើម្បីពង្រឹងច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ។ ពីថ្ងៃអាទិត្យ ៥រោច ដល់ថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។