ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្ត្រីកសិកម្មឃុំ នៅក្នុងខេត្តចំនួន៣ ពិភាក្សាពីការតម្រង់​ទិសបន្ថែម និងរៀបចំក្រុមកសិករផលិតស្រូវសរីរាង្គ ពូជផ្ការំដួល

ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៤ 1363

នៅថ្ងៃទី២៥ ដល់ថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី ឣនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកយឹម សារុំ ទីប្រឹក្សាក្រសួងកសិកម្ម បានឣញ្ជើញដឹកនាំ​មន្រ្តីកសិកម្មឃុំ ធ្វើការពិភាក្សាជាមួយក្រុមកសិករផលិតស្រូវសរីរាង្គ ផ្ការំដួល នៅក្នុងឃុំគោលដៅរួមមាន៖ ស្រុកត្រាំកក់ ខេត្តតាកែវ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនៃកិច្ចពិភាក្សា ឯកឧត្តមខាត់ សុធី បានណែនាំបន្ថែម​ដល់មន្ត្រីកសិកម្មឃុំ ឱ្យបន្តជំរុញផ្សព្វផ្សាយដល់កសិករដើម្បី​សហការក្នុងការចងក្រងក្រុមសមកាលកម្ម ដែលនឹងឈានទៅកសាង សហគមន៍​កសិកម្មទំនើបដែលមានលក្ខណ:ល្អ សម្រាប់ប្រជាកសិករ ក្នុងការបង្កើនប្រាក់ចំណេញ ជំរុញកំណើនសេដ្ឋកិច្ចជាតិ  និងនិរន្តរភាព​សេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ តំណាងក្រុមប្រជាកសិករដែលបាន​ចូលរួមកិច្ច​ពិភាក្សា បានបង្ហាញចំណាប់អារម្មណ៍ចូលរួមសហការ ដោយគោរព​តាម​គោលការណ៍នៃការផលិតស្រូវសរីរាង្គ ដោយបានបង្ហាញក្តីសង្ឃឹម និងជឿជាក់ ហើយនឹងចាប់ផ្តើម​ឣនុវត្តការងារនេះចាប់ពីខែកក្កដា ខាងមុខនេះតទៅ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 116

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះ​សំណាល​ជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យ​វារីវប្បកម្មកម្ពុជា...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 136

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤...
ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 174

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥!

កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា...
ចេញ​ផ្សាយ​ ១១ មីនា ២០២៥ 274

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា...
ចេញ​ផ្សាយ​ ១០ មីនា ២០២៥ 310

អាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តកំពង់ចាម សប្បាយរីករាយចូលរួមកម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

បងប្អូនអាជីវករលក់ជី និងថ្នាំកសិកម្មខេត្តកំពង់ចាម អះអាងថាចែកចាយតែផលិតផលស្របច្បាប់ និងមានគុណភាព ដេីម្បីជួយដល់កសិករឱ្យបានទិន្នផលខ្ពស់ និងប្រាក់ចំណេញ។ ទន្ទឹមនេះ...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 366

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 362

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 495

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 490

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 505

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 500

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 522

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...