ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះជួប និងសំណេះសំណាល ព្រមទាំងចែកស្រូវពូជជូនប្រជាកសិករខេត្តកំពង់ឆ្នាំង

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3401

នៅព្រឹក ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះជួប និងសំណេះសំណាល ព្រមទាំងចែកស្រូវពូជផ្ការំដួលជូនប្រជាកសិករ ចំនួន ៣៣២ គ្រួសារដែលអញ្ជើញមកពីស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែររួមមានៈ ឯកឧត្តមអភិបាលខេត្តរង ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីរាជការមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និង អាជ្ញាធរមូលដ្ឋាន។

ថ្លែងទៅកាន់ប្រជាកសិករយើង ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគោលបំណងនៃការចែកស្រូវពូជផ្ការំដួលជូនកសិករ គឺដើម្បីចែករំលែកជួយដល់កសិករ និងសំខាន់គឺចង់ឲ្យកសិករយើងមានពូជសុទ្ធល្អ មានគុណភាពខ្ពស់ និងស្របតាមតម្រូវការទីផ្សារ ហើយនិងប្រកបដោយផលិតភាពខ្ពស់។ ការដាំដុះពូជសុទ្ធប្រភេទផ្ការំដួលដែលចែកជូននាពេលនេះគឺនឹងរួមចំណែកដល់ការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងនាំចេញអង្កររបស់រាជរដ្ឋាភិបាលពោលគឺបង្កើនការផលិត និងនាំចេញអង្ករ ស្របតាមតម្រូវការទីផ្សារពិភពលោក។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីការគិតគូររបស់ក្រសួងក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្រ្ត ក្នុងន័យធានាបាននូវលទ្ធភាពទឹកស្រោចស្រពប្រកបដោយនិរន្តរភាពសម្រាប់បំពេញតម្រូវការផលិតកម្មកសិកម្ម។

បន្ទាប់ពីកម្មវិធីសំណេះសំណាល និងចែកស្រូវពូជរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូសហការីបានបន្តដំណើរជួបសំណេះសំណាលជាមួយកសិករឈ្មោះ វួន អ៊ុល ដែលប្រកបរបរធ្វើស្រែ និងចិញ្ចឹមសត្វនៅភូមិស្រែព្រិច ឃុំទឹកផុស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ តាមរយៈការសំណេះសំណាល បានឲ្យដឹងថាគ្រួសារកសិករ វួន អ៊ុល ធ្វើស្រែលើដី ២ហិកតា និងចិញ្ចឹមគោ ២ក្បាល ដើម្បីចិញ្ចឹមជីវិត។ ពួកគាត់សង្ឃឹមថាប្រសិនបើមានប្រភពទឹកគ្រប់គ្រាន់ ទាំងប្រាំង និងវស្សានោះជីវភាពនឹងកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីក៏បានបន្តដំណើរជួបសំណេះសំណាល និងចែកពូជស្រូវផ្ការំដួលជូនប្រជាកសិករចំនួន ១១២គ្រួសារ ស្ថិតនៅ ភូមិអណ្តូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់នៅសេដ្ឋកិច្ចសង្គមកម្ពុជាកំពុងមានការឈានឡើង ជាក់ស្តែងប្រជាពលរដ្ឋ បានកែប្រែពីការធ្វើស្រែដោយកម្លាំងពលកម្ម មកប្រើប្រាស់គ្រឿងយន្តប្រមាណ ៨០ ទៅ​ ៩០ ភាគរយបើយោងតាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង។ ទាំងនេះសបញ្ជាក់ពីការរីកចម្រើនទាំងជីវភាព និងចំណេះដឹងក្នុងការប្រកបរបរកសិកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថាការចែកស្រូវពូជនៅពេលនេះគឺជាចូលរួមចំណែករបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់សកម្មភាពបង្កបង្កើនផលរបស់កសិករ ដោយឡែកកត្តាសំខាន់ដែលជួយជំរុញជីវភាពរបស់កសិករពិតប្រាកដគឺកើតចេញពីការខិតខំប្រឹងប្រែងច្នៃប្រឌិត និងអភិវឌ្ឍន៍ដោយខ្លួនឯងប៉ុណ្ណោះទើបជាការប្រសើរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 209

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 226

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 214

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 271

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 261

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 284

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 284

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 349

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 351

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 431

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 442

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 598

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...