ព័ត៌មានផ្សេងៗទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម និងដោះស្រាយបញ្ហាកង្វះទុន ឯកឧត្តមសូមលើកទឹកចិត្តដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគារ ធុនតូចនិងមធ្យម គ្រឹះស្ថានហិរញ្ញវត្ថុនានាជួយសម្រួលផ្តល់ និងពង្រីកឥណទាន ដែលមានការប្រាក់ទាបដល់វិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕