ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១៣-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី សួង ស្រីតូច មន្ត្រីកសិកម្មឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជួយសម្របសម្រួលទីផ្សារ ជូនកសិករផលិតស្រូវផ្ការំដួលចំនួន៤៤គ្រួសារ បរិមាណស្រូវចំនួន១៣៧តោន លក់ក្នុងតម្លៃខុសគ្នាតាមគុណភាព។ គុណភាពល្អចន្លោះពី ៨៣០៛-៩០០៛/គ.ក្រ គុណភាពមធ្យម តម្លៃ ៩០០៛/គ.ក គុណភាពស្រូវមិនល្អ តម្លៃ៨០០រៀល/គ.ក និងស្រូវនាងអំ ចំនួន៣គ្រួសារ លក់ក្នុងតម្លៃស្រូវ ៦១០-៦២០៛/គ.ក្រ៕