ព័ត៌មានផ្សេងៗទៀត
មន្ត្រីកសិកម្មឃុំដែលបានចូលរួមវគ្គបណ្ដុំបណ្ដាលស្ដីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថលដល់មន្ត្រីកសិកម្មឃុំ/សង្កាត់ និងចែកកុំព្យូទ័របន្ទះ និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីហ្វាមប៊ុកអ៊ែប បានលើកឡើងថា ជំនាញឌីជីថលពិតជាមានសារសំខាន់ និងជួយសម្រួលការងាររបស់ពួកគាត់បានច្រើនណាស់ ដូចជាការប្រមូលទិន្នន័យរបស់ប្រជាកសិករ ការរៀបចំឯកសារ ការបញ្ជូនទិន្នន័យ គឺមានភាពងាយស្រួល លឿនរហ័សជាងមុន ដែលអាចឱ្យថ្នាក់ដឹកនាំបានដឹង និងដោះស្រាយបញ្ហាជូនប្រជាកសិករបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕