ព័ត៌មានផ្សេងៗទៀត
នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនាយកផ្នែកកសិកម្មនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំកិច្ចប្រជុំ លើវឌ្ឍនភាពគម្រោង LASED lll នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ដោយមានការចូលរួមពីក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំពិភាក្សាលើចំណុចសំខាន់ៗ៖
១. តាមដានវឌ្ឍនភាពការងារគម្រោងសម្រាប់ត្រីមាសទី១
២. ពិនិត្យលើបញ្ហាប្រឈម និងសំណូមពរ
៣. ទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥។